លោកស្រី​ Le Pen ប្រាប់​ថា បន្ត​ប្រជែង​តំណែង​​ប្រធានាធិបតីបារាំង​ ក្រោយសេចក្ដី​​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​

2026/07/08 11:59:15 pm        68

លោកស្រី Marine Le Pen មេដឹកនាំក្រុម​ស្តាំនិយមជ្រុល​របស់​ប្រទេស​បារាំង បាននិយាយកាល​ពី​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ថា លោកស្រីនៅតែឈរឈ្មោះប្រជែង​តំណែង​ប្រធានាធិបតី នៅឆ្នាំ២០២៧ បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេច​តម្កល់​ទោស ក្នុង​សំណុំរឿង​កិបកេងប្រាក់របស់លោកស្រី ប៉ុន្តែបានបើកផ្លូវឱ្យលោកស្រីអាច​ឈរឈ្មោះដណ្ដើម​តំណែង​សាធារណៈ ដោយ​ការហាមឃាត់រយៈពេលខ្លីជាងមុន។

លោកស្រី Le Pen បានលើក​ឡើង​ថា៖ «ល្ងាចនេះ ខ្ញុំគឺ​ជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី»។ ការ​បញ្ជាក់​នេះ​បាន​បញ្ចប់ភាពមិនប្រាកដប្រជាអំពីថា តើលោកស្រីនឹងឈរឈ្មោះប្រជែង​តំណែងកំពូលរបស់ប្រទេស​​ជាលើកទី៤ ដែរ ឬអត់​ សម្រាប់​ការបោះឆ្នោតដែលត្រូវបានចាត់ទុកថា ជាឱកាសដ៏ល្អបំផុតរបស់គណបក្សលោកស្រី ក្នុងការឈ្នះតំណែងប្រធានាធិបតី។

គួរបញ្ជាក់ថា តុលាការឧទ្ធរណ៍ទីក្រុងប៉ារីស កាលពី​ព្រឹក​ថ្ងៃទី៧ ខែកក្កដា បានគាំទ្រសាលក្រមប្រកាស​ទោស សម្រាប់​​បេក្ខជនប្រជែង​តំណែង​ប្រធានាធិបតី ៣សម័យកាល មកពីគណបក្សប្រឆាំងអន្តោប្រវេសន៍ គឺ National Rally (RN) ពីបទ​ក្លែង​បន្លំ​ការងារ​ នៅសភាអឺរ៉ុប ដែលបានប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​ប្រាក់ជាង ២,៨លានអឺរ៉ូ (ជាង ៣លានដុល្លារ) ពីមូលនិធិសហភាព​អឺរ៉ុប​ (EU)។

តុលាការបានហាមឃាត់លោកស្រីមិនឱ្យកាន់តំណែងរយៈពេល ១៥ខែ និងបានកាត់ទោសឱ្យលោកស្រីជាប់ឃុំក្នុងផ្ទះរយៈពេល ១ឆ្នាំ ដោយ​ពាក់​​ខ្សែ​ដៃ​អេឡិចត្រូនិក ដែលធ្វើឱ្យមានការសង្ស័យថា តើលោកស្រីនឹងអាចធ្វើយុទ្ធនាការដោយគ្មានឧបសគ្គ​ដែរ ឬយ៉ាង​ណា។ ប៉ុន្តែអំឡុង​ការ​ផ្សាយ​ព័ត៌មានពេលល្ងាចរបស់ប្រព័ន្ធផ្សព្វផ្សាយ​ អ្នកនយោបាយចាស់វស្សា​វ័យ ៥៧ឆ្នាំរូបនេះ បានប្រាប់​ថា លោកស្រី​នឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់ប្រទេស ដែលនឹងផ្អាកសេចក្ដី​សម្រេចនោះដោយស្វ័យប្រវត្តិ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm