ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យមានសហប្រតិបត្តិការកាន់តែ​លឿន នៅឯ​វេទិកាការពារជាតិណាតូ

2026/07/09 12:15:27 am        53

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) បានអំពាវនាវឱ្យមាន «កិច្ចសហប្រតិបត្តិការកាន់តែ​លឿនជាងមុន» នៅឯ​វេទិកាឧស្សាហកម្មការពារជាតិកិច្ចប្រជុំកំពូលរបស់​អង្គការណាតូ (NATO) នៅប្រទេសទួរគី។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា នៅក្នុងសុន្ទរកថាគន្លឹះ លោក Lee បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ រវាងកូរ៉េខាងត្បូង និងអង្គការ​ណាតូ។ លោកបានស្នើឱ្យពង្រីកការស្រាវជ្រាវរួមគ្នា រវាងកូរ៉េខាងត្បូង និងសម្ព័ន្ធភាព​នេះ លើបច្ចេកវិទ្យាទំនើបៗ ដោយកសាងលើកម្មវិធីសហប្រតិបត្តិការគ្រាប់រំសេវ និងអវកាសដែលមានស្រាប់របស់ភាគី​ទាំង​២។

នៅក្នុងវគ្គមួយដែលមានចំណងជើងថា «តម្លៃរួមគ្នា​ មូលដ្ឋានឧស្សាហកម្មរឹងមាំជាងមុន» លោក Lee បានលើក​ឡើង​ថា៖ «សមត្ថភាពសន្តិសុខរបស់ភាគីទាំង២ នឹងត្រូវបានពង្រឹងយ៉ាងខ្លាំង នៅពេលដែលចំណេះដឹងរាប់ទសវត្សរ៍របស់អង្គការ​ណាតូ ត្រូវបានផ្សំជាមួយនឹងសមត្ថភាពផលិតដែលអាចទុកចិត្តបាន និងជំនាញបច្ចេកវិទ្យាដែលបានបង្ហាញឱ្យឃើញរបស់សាធារណរដ្ឋកូរ៉េ»។

ជាមួយ​គ្នានេះ លោក Lee ក៏បានស្នើឱ្យមានការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីទៅជា «ភាពជាដៃគូឧស្សាហកម្មការពារជាតិកូរ៉េ-ណាតូ ២.០» ដោយផ្លាស់ប្តូរពីការផ្តោតបច្ចុប្បន្នលើការលក់អាវុធទៅជាការស្រាវជ្រាវរួមគ្នា ការផលិត និងប្រតិបត្តិការប្រព័ន្ធការពារជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm