ក្រសួងសេដ្ឋកិច្ច ព្យាករណ៍​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ស្ថិតក្នុងរង្វង់ ៥,៤ ភាគរយ

2022/05/02 07:44:31 pm        928

ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃបឋមចុងក្រោយ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ក្នុងរង្វង់ ៥,២ ភាគរយ ទៅ ៥,៤ ភាគរយ ទាបជាងការំពឹងទុកនៅដើមឆ្នាំ ដោយសារផលប៉ះពាល់នៃកំណើនអតិផរណា ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការថមថយសេដ្ឋកិច្ចប្រទេសចិន និងការបន្តរឹតបន្តឹងតាមច្រកព្រំដែនរបស់ប្រទេសចិនជាដើម ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានដឹកកិច្ចប្រជុំជាមួយតំណាងដៃគូអភិវឌ្ឍន៍ IMF World Bank និង ADB ពិភាក្សា​តាមដាន​វាយតម្លៃ​ក៏ដូចស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នៅចុងសប្តាហ៍កន្លងមក។

ឯកឧត្តម ថ្លែងថា ផ្អែកតាមការវាយតម្លៃបឋមចុងក្រោរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កំណើន​សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថា​ នឹងបន្តងើបឡើង ដែលជំរុញដោយ​កំណើន​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក រួមមាន​ ផលិតកម្ម សេវាកម្ម ​និង​ការប្រើប្រាស់​ទូទៅ ដែលបណ្តាល​មក​ពី​អត្រាចាក់វ៉ាក់សាំងខ្ពស់ទូទាំងប្រទេស ​ដែល​អនុញ្ញាត​ឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ចបើក​ឡើងវិញ​ពេញលេញ។

ទោះជាយ៉ាងនេះក្តី ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ រំពឹងថា​នឹង​កើនឡើង​ក្នុង​អត្រា​ប្រមាណ ៥,២ ភាគរយ ទៅ ៥,៤ ភាគរយ ទាបជាងការព្យាករនាដើមឆ្នាំ២០២២ គឺ ៥,៦ ភាគរយ​ដោយ​សារផលប៉ះពាល់​នៃកំណើនអតិផរណាដែលបង្កឡើង​ដោយសង្រ្គាមរវាងរុស្ស៊ី និង​អ៊ុយក្រែន, ការថមថយកំណើន​សេដ្ឋកិច្ចនៃប្រទេសចិន និងការបន្តរឹតបន្តឹងច្រកព្រំដែនរបស់​ប្រទេស​ចិន ដែលបាន​និងកំពុង​បន្ថែមភាព​មិន​ប្រាកដ​ប្រជា​ដល់​រំហូរ​វិនិយោគ និងមូលធន​បរទេស​មកកម្ពុជា។

ជុំវិញស្ថានភាពនេះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់សារៈសំខាន់ នៃការផ្តោតអាទិភាពគោល​នយោបាយ​ក្នុងរយៈពេលខ្លី និងមធ្យម​ ពាក់ព័ន្ធ​នឹងការទាក់ទាញការវិនិយោគ ជាពិសេសទៅវិស័យ​ដែលអាចរួមចំណែកក្នុងការបង្កើតការងារ, ​ការទាញផលប្រយោជន៍ឱ្យបាន​ជាអតិបរមា នៃកំណើន​ថ្លៃ​ផលិតផលកសិកម្ម, ​ការធ្វើឱ្យមានស្ថិរភាពថ្លៃទំនិញលើទីផ្សារ, ​ការកាត់បន្ថយចំណាយឡូជីស្ទីក និង​ការអភិវឌ្ឍជំនាញ​ជាដើម ​ដោយអនុលោមតាមអភិក្រម “3R” នៃ “ក្រប​ខណ្ឌយុទ្ធសាស្រ្ត និង​កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ ក្នុងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        403
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm