កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC អង្គភាពសម្រាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បានធ្វើការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកចំនួន ៨៥កន្លែង នៅប្រទេសបារ៉ែន និងកូវ៉ែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars។

ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGCថា៖«ជាការឆ្លើយតបដំបូងចំពោះការឈ្លានពាននេះ កងកម្លាំងកងទ័ពជើងទឹក និងអវកាសរបស់ IRGC ក្នុងប្រតិបត្តិការរួមគ្នាដោយប្រើមីស៊ីល និងយានដ្រូន បានវាយប្រហារមូលដ្ឋានយោធាសំខាន់ៗចំនួន ៨៥ កន្លែងរបស់សហរដ្ឋអាមេរិកនៅកំពង់ផែ Salman តំបន់កងនាវាទី ៥ នៃកងទ័ពជើងទឹកអាមេរិក នៅបារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al Salem នៅកូវ៉ែត»៕
