រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញលោកស្រី Monica Garcia នៅថ្ងៃពុធនេះ បានប្រតិកម្មនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្រោយរូបលោកបានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ និងចាត់ទុកប្រទេសមួយនេះ ថាជា “ដៃគូមិនល្អ”នៅអង្គការណាតូ ។

នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ នាថ្ងៃពុធនេះ លោក Trump បានបញ្ជាក់ឲ្យដឹងថា លោកបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរតនាគាសហរដ្ឋអាមេរិកលោក Scott Bessent កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ដោយចាត់ទុកទីក្រុង Madridថា ជាដៃគូមិនល្អនោះឡើយ នៅក្នុងសម្ព័ន្ធមិត្តមួយនេះ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X លោកស្រី Garcia និយាយថា លោក Trump ចាត់ទុកអេស្ប៉ាញថា ជាដៃគូមិនល្អ ដោយសារតែពួកយើងបដិសេធន៍មិនព្រមទទួលយក “ការគំរាមរកប្រយោជន៍ ឬការគំរាមកំហែង” ។
លោកស្រីបន្តថា អ្វីទៅដែលថា មិនល្អនោះ ដោយគ្រាន់តែពុំព្រមទទួលយកវិស័យការទូតបែបសម្លុតនោះ ។
សូមបញ្ជាក់ថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Madrid ស្ថិតក្នុងភាពជាប់គាំង ក្រោយអេស្ប៉ាញបដិសេធន៍ការទាមទាររបស់លោក Trumpឲ្យបណ្តាប្រទេសអឺរ៉ុប បង្កើនភ្លាមៗការចំណាយយោធារបស់ពួកគេ ៕
