គុយបាប្រមូលការគាំទ្រប្រឆាំងនឹងការបិទខ្ទប់​ដ៏ឃោរឃៅរបស់អាមេរិក នៅ UN

2026/07/09 01:49:41 am        70

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានថ្កោលទោសការដាក់ទណ្ឌកម្មដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក លើប្រទេស​កុម្មុយនីស្ត ក្នុងអំឡុងពេលនៃការជជែកពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពី​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ដែលបានកើតឡើងទោះបីជាមានសម្ពាធការទូតពីទីក្រុងវ៉ាស៊ីនតោន ដើម្បី​រារាំងដំណើរការ​ដេញ​ដោល​នេះ​​​ក៏ដោយ។

លោក Rodriguez បានប្រាប់ស្ថាប័ននេះ​ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមពហុវិមាត្រ និង​មិនមែនធម្មតា ប្រឆាំងនឹងប្រទេសគុយបា ដែលបានអូសបន្លាយអស់រយៈពេលជិត ៧ទសវត្សរ៍មកហើយ ហើយកាន់តែឃោរឃៅ និងគ្មាន​ក្ដី​មេត្តាខ្លាំងឡើងៗ​ ក្នុងរយៈពេល ៧ខែចុងក្រោយនេះ ដោយលោក​បានរិះគន់ធ្ងន់ៗ ដល់​​ «ការដាក់ទណ្ឌកម្មរួម» ដែល​នប៉ះពាល់​ដល់​ប្រជាជនទាំងអស់​របស់​កោះ​នេះ​។

លោកបានបន្ថែមថា៖ «ការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ ក៏ជាការទទួលខុសត្រូវផង​ដែរ​របស់អង្គការសហប្រជាជាតិ (UN)»។

រដ្ឋមន្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា ការខូចខាតដែលបង្កឡើងដោយទណ្ឌកម្ម​នេះ អំឡុងខែមីនា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ មានកម្រិត​ខ្ពស់​បំផុត​ ៨ពាន់លានដុល្លារ ដែលជាការកើនឡើង ៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ដោយបាន​កត់សម្គាល់ថា តួលេខទាំងនេះមិនរាប់បញ្ចូល «ផលប៉ះពាល់ខ្លាំង» ដោយសារ​ការបិទខ្ទប់​ផ្លូវដឹកជញ្ជូន​​ប្រេងឥន្ធនៈដែលសហរដ្ឋអាមេរិកបានដាក់លើគុយបា កាលពីខែកុម្ភៈឡើយ​។

ប្លុកតំបន់ភាគច្រើន រួមទាំងប្រទេសនៅតំបន់​អាហ្វ្រិក និងតំបន់ការរ៉ាអ៊ីពផង​ដែរ​ បានបង្ហាញ​ការគាំទ្ររបស់ពួកគេ ចំពោះគុយបា កាលពី​ថ្ងៃទី៧ ខែកក្កដា និងបានថ្កោលទោសការបិទខ្ទប់​ផ្លូវរបស់សហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ មក មហាសន្និបាតនេះ​បានអនុម័តដោយសំឡេងភាគច្រើនលើសលប់នូវសេចក្តីសម្រេចមិនមានចំណង​ផ្លូវច្បាប់​ ដែលអំពាវនាវឱ្យមានការដក​ការបិទខ្ទប់​ដោយសហរដ្ឋអាមេរិក លើប្រទេសគុយបា៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm