មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល

2026/07/09 03:27:33 am        52


ប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយនៅ​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា សម្ព័ន្ធមិត្តណាតូ (NATO) ត្រូវតែលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ ក្នុងចំណោមពួកគេ ដោយផ្ដល់​លទ្ធភាព​ឱ្យទីក្រុង Ankara បាន​ចូលទៅក្នុងគំនិតផ្តួចផ្តើមមួយចំនួន ដែល​មាន​សម្រាប់តែអឺរ៉ុបប៉ុណ្ណោះ។

ពេល​ចាប់​ផ្ដើម​បើកកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃ​អង្គការ​ណាតូ នៅទីក្រុង Ankara លោក Erdogan បាននិយាយ​ថា៖ «ការរឹតបន្តឹងក្នុងចំណោមសម្ព័ន្ធមិត្ត លើកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសនៅក្នុងឧស្សាហកម្មការពារជាតិ ត្រូវតែត្រូវ​បាន​លុបចោល​»។

លោក​បាន​បន្ថែម​ថា៖ «នៅពេលដែលគំរូនៃកិច្ចសហប្រតិបត្តិការដែលផ្អែកលើសុភនិច្ឆ័យ និងហេតុផលអាចធ្វើទៅបាន ការមិនរាប់បញ្ចូលសម្ព័ន្ធមិត្តដែលមិនមែនជាសមាជិកនៃសហភាព (អឺរ៉ុប) នឹងនាំឱ្យមានការបែកបាក់សិប្បនិម្មិត នៅតំបន់​អឺរ៉ុប»។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក​ Donald Trump ដែលអង្គុយក្បែរលោក Erdogan បាននិយាយថា លោកនឹងដក​ទណ្ឌកម្មចេញពីទួរគី ហើយធ្វើការសម្រេចចិត្ត ស្ដីពីលទ្ធភាព​ដែល​អាច​លក់យន្តហោះ F-35 ទៅឱ្យប្រទេសនេះ។ ការសម្រេចទាំង២ ទំនងជាប្រឈមមុខនឹងការជំទាស់​ពីសភា។

ទួរគីមានកងទ័ពធំទី២ របស់អង្គការ​ណាតូ ហើយបានលេចឡើង​ក្នុង​នាម​ជាអ្នកអភិវឌ្ឍន៍ និងនាំចេញអាវុធដ៏ធំមួយ​។ តែ​ទីក្រុង Ankara បានលើក​ឡើង​ម្តងហើយម្តងទៀតថា ខ្លួនចង់ចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិសុខអឺរ៉ុប ដូចជាគម្រោងផ្តល់មូលនិធិ SAFE ជាដើម តែ​រហូតមកដល់ពេលនេះ នៅតែ​មិនអាច​ចូល​រួម​បាន ដោយសារតែភាពខុសគ្នាខាងនយោបាយ និងគោលនយោបាយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm