យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន

2026/07/09 03:38:06 am        71

អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាននិយាយថា យន្តហោះដឹកទំនិញ Boeing 737 ចុះបញ្ជីដោយប៉ាគីស្ថាន ជាមួយយានិក ៥នាក់នៅលើយន្តហោះ បានបាត់ការទាក់ទងជាមួយក្រុមគ្រប់គ្រងចរាចរណ៍លើអាកាស កាលពីយប់ថ្ងៃអង្គារ ក្រោយរាយការណ៍ពីបញ្ហាប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ តាមផ្លូវចេញពីទីក្រុង Sharjah ឆ្ពោះទៅកាន់ទីក្រុង Karachi បង្ខំឲ្យមានប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ ។

អាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា យន្តហោះអាយុកាល ២៧ឆ្នាំ ដែលប្រតិបត្តិការដោយក្រុមហ៊ុន K2 Airways មួយគ្រឿងនេះ រាយការណ៍បញ្ហាប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ កាលពីវេលាម៉ោង ២១និង ១៨នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃអង្គារ ខណៈពេលកំពុងហោះហើរឆ្ពោះទៅកាន់ទីក្រុង Karachi ។

ពួកគេបន្តថា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងស្រុក ព្យាយាមនាំផ្លូវយន្តហោះ ប៉ុន្តែ ៣នាទីក្រោយមក ប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះ បានហោះចុះយ៉ាងឆាប់រហ័ស ហើយការទំនាក់ទំនងក៏បានបាត់បង់ ។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ជើងហោះហើរមួយនេះស្ថិតនៅចម្ងាយ ២៨៧គ.ម ភាគខាងលិចទីក្រុង Karachi នៅពេលបាត់ការទាក់ទងនោះ ។

សេវាកម្មតាមដានជើងហោះហើរ Flightradar24 និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ទិន្នន័យបឋម បង្ហាញពីលទ្ធភាពដែលយន្តហោះធ្លាក់ចូលក្នុងសមុទ្រ ស្ថិតនៅតំបន់ភាគនិរតីទីក្រុង Karachi ។

ក្រុមហ៊ុនអាកាសចរណ៍ K2 Airways និងក្រុមហ៊ុន Boeing ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយជុំវិញឧបទ្ទេវហេតុមួយនេះ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm