កីឡាករប្រណាំងកង់ហូឡង់ Olav Kooij សម្រេចបានជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Tour de France ក្រោយឈ្នះការប្រកួតដំណាក់កាលទី៥ កាលពីថ្ងៃពុធ ខណៈដែលនេះគឺជាការចូលរួមលើកដំបូង។
កីឡាកររបស់ក្រុម Decathlon AG2R La Mondiale រូបនេះ បានប្រើល្បឿនយ៉ាងល្អនៅចំនុចចុងក្រោយនៃចម្ងាយផ្លូវ ១៥៨,៣ គីឡូម៉ែត្រ ពីទីក្រុង Lannemezan ទៅកាន់ Pau ដោយមកដល់ទីព្រ័ត្រមុនកីឡាករអាល្លឺម៉ង់ Max Kanter ខណៈកីឡាករបែលហ្ស៊ិក Tim Merlier បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។
ក្រោយបញ្ចប់ដំណាក់កាលទី៥ នេះអ្នកនាំមុខគេនៅតែជាកីឡាករន័រវេស Torstein Traen ដោយកាន់ថេរវេលាសរុបល្អជាងអ្នកលេខពីរកីឡាករអាមេរិក Sean Quinn ២៨ វិនាទី ខណៈលេខបីកីឡាករឆេក Mathias Vacek យឺតជាងជិត ៤ នាទី។
សម្រាប់ដំណាក់កាលទី ៦ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៨៦.២ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពផ្លូវឡើងភ្នំ៕ អត្ថបទ៖នាង សុភាវុធ

