សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ និងដកហូតទូរស័ព្ទជាង២០០គ្រឿងសង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើស ONLINE SCAMS

2026/07/09 06:10:09 pm        147

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ និងដកហូតទូរស័ព្ទប្រមាណជាង ២០០គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) រួមទាំងរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា 1.6789.I ។

កម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ រួមទាំងទូរស័ព្ទប្រមាណជាង ២០០គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS)។

កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលតាមអនុក្រឹតលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចំនួន ២ទីតាំង ដូចខាងក្រោម ៖

-ទីតាំងទី១ : ផ្ទះលំហែ១កន្លែង ស្ថិតនៅភូមិ-សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត រកពុំឃើញជន បរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។

- ទីតាំងទី២ : ក្នុងបុរីសានកូតំបន់ពាណិជ្ជកម្ម ឈួ វិចិត្រ ស្ថិតនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ ប៉ុន្តែមានរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា 1.6789.I ដែលចតចោលនៅទីតាំងខាងលើ។ ក្រោយពីកម្លាំងសមត្ថកិច្ចចាកចេញ ក៏មានជនជាតិចិន ៦នាក់ ចូលមកយករថយន្តបើកចេញ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងដកហូតវត្ថុតាងក្នុងរថយន្ត រួមមាន ទូរស័ព្ទ ១៩៣ គ្រឿង ដុំសាកទូរស័ព្ទ ២គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ និងទូរស័ព្ទផ្ទាល់ខ្លួចំនួន ៨គ្រឿង។

បច្ចុប្បន្ន ជនជាតិចិន និងវត្ថុតាងទាំងអស់ ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        195
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm