អ៊ីរ៉ង់ រិះគន់ ការសមគំនិតដោយចេតនារបស់ប្រមុខណាតូ ក្នុងសង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែល

2026/07/09 06:53:57 pm        68

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ការអត្ថាធិប្បាយរបស់លោក Mark Rutte អគ្គលេខាធិការសម្ព័ន្ធយោថាNATO ជុំវិញសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ ដោយចោទប្រកាន់ប្រទេសអឺរ៉ុបថា មានការសមគំនិតដ៏សកម្មក្នុងជម្លោះនេះ។

លោក Baghaei បានសរសេរនៅលើបណ្តាញសង្គម X ថា «ការទទួលស្គាល់ដដែលៗរបស់លោក Mark Rutte អំពីការសមគំនិតដោយចេតនារបស់អឺរ៉ុបក្នុងសង្គ្រាមឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បញ្ជាក់ម្តងទៀតថាពួកគេលំអៀងក្នុងការឈ្លានពានដោយខុសច្បាប់នេះ»។

លោកបាននិយាយបន្ថែមថា «អ្នកដែលបានផ្តល់ទឹកដី មូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេដើម្បីផ្តល់លទ្ធភាពដល់ការឈ្លានពាន មិនអាចគេចផុតពីការទទួលខុសត្រូវចំពោះការរួមចំណែករបស់ខ្លួនចំពោះការឈ្លានពានដែលមិនបានបង្កហេតុ និងផលវិបាកធ្ងន់ធ្ងររបស់វា»។

ការអត្ថាធិប្បាយរបស់លោក Baghaei បានធ្វើឡើងបន្ទាប់ពីលោក Rutte កាលពីថ្ងៃពុធបានគាំទ្រការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ដោយនិយាយថាវា «ចាំបាច់បំផុត»។ ពេលមុននោះ លោកក៏បាននិយាយផងដែរថា ប្រទេសជាសមាជិកណាតូ បានផ្តល់ការគាំទ្រផ្នែកភស្តុភារដល់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាមក្នុងខែមីនា ដោយនិយាយថា យន្តហោះអាមេរិកចំនួន ៤.០០០គ្រឿង ទៅ ៥.០០០ គ្រឿងបានហោះចេញពីមូលដ្ឋានកងទ័ពនៅអឺរ៉ុបក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃសង្គ្រាម។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm