គ្រូផ្អែកលើកិច្ចព្រមព្រៀង ប្រាប់ពីបទពិសោធន៍ប្រឡងស្របពេលដែលមានការជ្រើសរើសគ្រូជាង ៥០០០កន្លែងនៅឆ្នាំនេះ

2026/07/09 07:19:22 pm        208

គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាគ្រូបង្រៀនថ្មីក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និង​កីឡា ដែលទើបបានចេញបង្រៀន នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ។ គ្រូបង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងការងារ បានចែករំលែកជាបទពិសោធន៍ ពីការត្រៀមខ្លួនប្រឡង ប្រាប់ពីវិញ្ញាសា​ដែល​ធ្លាប់​បាន​ចេញ ស្របពេលដែលនៅឆ្នាំ ២០២៦នេះ នឹងមានការជ្រើសរើសគ្រូបង្រៀនជាង ៥ ០០០កន្លែង​បន្ថែមទៀត ដើម្បីបំពេញទៅ​តាម​សាលា​រៀន​គោល​ដៅ​ដែល​ជួប​បញ្ហា​ខ្វះ​គ្រូ​បង្រៀន​។

នៅឆ្នាំ ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុង​ការ​ជ្រើស​រើស​គ្រូបង្រៀនថ្មីបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែង។ ការជ្រើស​រើស​គ្រូ​បង្រៀន​នេះ ​គឺមានចំនួនរហូតដល់ជាង ៥ ០០០កន្លែង នេះបើតាមប្រសាសន៍ របស់ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាក្រសួង​ដែល​ទទួល​ខុស​ត្រូវ​ការ​ប្រឡង​ជ្រើស​រើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តមបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀននេះ នឹង​រៀប​ចំឡើងនៅក្នុងឆ្នាំ ២០២៦ផ្ទាល់តែម្ដង ហើយក៏មាន​ការ​ប្រឡង​ជ្រើស​រើស​មន្ត្រី​រាជ​ការ​ស៊ីវិល​ ក្របខណ្ឌក្រសួង-ស្ថាប័នដទៃដែរ។ ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។

ស្របពេលដែលនឹងមានការជ្រើសរើសគ្រូបង្រៀនបន្ថែមនេះ លោកគ្រូ ម៉ន ពេជ្រ និងអ្នកគ្រូ ខេន ណាវី ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជំនាន់ទី ១ ដែល​បច្ចុប្បន្ន​កំពុង​បង្រៀន​សិស្ស​នៅ​សាលា​បឋមសិក្សាត្រពាំងក្រូច នៅស្រុកបាទី ខេត្តតាកែវ បានចែករំលែកជា​បទ​ពិសោធន៍​ពី​ការ​ត្រៀម​ខ្លួន សម្រាប់ការប្រឡងឱ្យបានជោគជ័យ។ លោកគ្រូ អ្នកគ្រូ បានបញ្ជាក់​ពី​វិញ្ញាសា​ដែល​ធ្លាប់​បាន​ចេញ​ប្រឡង សៀវភៅដែលត្រូវមើល ទាំងវិញ្ញាសាជាភាសាខ្មែរ គណិតវិទ្យា ក៏ដូ​ច​ជា​វិញ្ញាសា​ភាសា​អង់គ្លេស។

ការជ្រើសរើសគ្រូបង្រៀននៅក្នុងឆ្នាំនេះ ពុំទាន់មានការបញ្ជាក់លម្អិត ថាជ្រើស​រើស​សម្រាប់​សាលា​រៀន ​នៅកម្រិតបឋម អនុវិទ្យាល័យ ឬកម្រិតវិទ្យាល័យនោះទេ ហើយក៏ពុំទាន់មានការបញ្ជាក់ថា ជ្រើស​រើស​សម្រាប់រាជធានី-ខេត្តគោលដៅណាមួយនោះដែរ។

យ៉ាងណាម៉ិញ កាលពីចុងឆ្នាំ ២០២៥កន្លងទៅ ការប្រឡងជ្រើសរើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការ​ត្រូវបានរៀបចំជាលើកដំបូង ដោយជ្រើសរើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការ​ងារ​ជាង​ ៣០០០កន្លែង សម្រាប់កម្រិតបឋមសិក្សា នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្ត​ព្រៃវែង​ បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និងខេត្តតាកែវ៕ អត្ថបទ៖គឹមហុក

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm