ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និង​ប្រធាន​គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង

2026/07/09 12:28:48 pm        153

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាព​សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៧០០ រូប

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក សាន់ យូ អនុប្រធានប្រចាំការស.... ខេត្តកំពង់ឆ្នាំង បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា .... ខេត្តកំពង់ឆ្នាំង និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា .... ខេត្តកំពង់ឆ្នាំង ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស....  លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ខេត្តកំពង់ឆ្នាំង ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ផ្សេងៗ ស្របតាមបេសសកម្ម ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស....

បន្ទាប់ពីបានស្តាប់របាយការណ៏ពីសកម្មភាពការងារកន្លងមក ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៏ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល .... បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ ឯកឧត្តម ហេង ពិទូ ជាប្រធានកិត្តិយស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការ .ស.យ.ក. ថ្មីប្រចាំខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី អញ្ជើញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ
2026/07/09 03:41:21 pm        1
អតីតយុទ្ធជន និងនិវត្តជន ៩៤គ្រួសារនៅខេត្តស្ទឹងត្រែង​ទទួលបាន​អំណោយ​ផ្ទះថ្មី​ពី​សម្តេចតេជោ ហ៊ុន សែន
2026/07/09 03:36:04 pm        2
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
2026/07/09 03:20:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី អញ្ជើញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ

2026/07/09 03:41:21 pm
​អតីតយុទ្ធជន និងនិវត្តជន ៩៤គ្រួសារនៅខេត្តស្ទឹងត្រែង​ទទួលបាន​អំណោយ​ផ្ទះថ្មី​ពី​សម្តេចតេជោ ហ៊ុន សែន
2026/07/09 03:36:04 pm
​ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
2026/07/09 03:20:08 pm
​Arthur Fery បង្កើតប្រវត្តិសាស្ត្រនៅ Wimbledon ខណៈ Alexander Zverev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
2026/07/09 03:13:10 pm
​អង្គការលើកលែងទោសអន្តរជាតិជំរុញឲ្យស៊ើបអង្កេតការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ថា ជា «ឧក្រិដ្ឋកម្មសង្គ្រាម»
2026/07/09 03:00:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/08 03:02:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am