រុស្ស៊ី៖ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញឃ្លាំងផ្ទុកអាវុធ និងគ្រាប់រំសេវផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបនៅអាកាសយានដ្ឋានយោធាក្បែរទីក្រុង Odesa។ ក្រសួងការពារជាតិបានរាយការណ៍ថា ផ្លូវរត់យន្តហោះត្រូវបានបំផ្លាញផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីឧត្ដមសេនីយ៍ Igor Konashenkov បាននិយាយថា មីស៊ីល Onix បានបំផ្លាញឃ្លាំងមួយនៅអាកាសយានដ្ឋានយោធាក្បែរទីក្រុង Odesa ដែលស្តុកទុកអាវុធ និងគ្រាប់រំសេវបញ្ជូនមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។ ក្រសួងបានបញ្ចេញវីដេអូនៃអ្វីដែលគេនិយាយថា មីស៊ីល Onix ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រខ្មៅ។ វីដេអូផ្សេងទៀតចេញផ្សាយដោយក្រសួងកាលពីថ្ងៃអាទិត្យ បង្ហាញពីឧទ្ធម្ភាគចក្រយោធា Ka-52 បានវាយប្រហារទៅលើមូលដ្ឋានយោធាអ៊ុយក្រែនច្រើនកន្លែងផ្សេងទៀត៕
អត្ថបទ៖ ប៊ុនថន