អ្នកជំនាញ៖ អ៊ីរ៉ង់ប្រលែង​លេងជាមួយភ្លើង ប៉ុន្តែជឿថា លោក Trump នឹងអត់ធ្មត់​

2026/07/09 11:16:38 pm        57

ដោយសារ​ការវាយប្រហារផ្គើន​របស់ខ្លួន លើនាវា​ ប្រទេស​អ៊ីរ៉ង់កំពុងធ្វើការគណនាច្រឡំ​ផ្ទុយស្រឡះ និងមានហានិភ័យខ្ពស់ ដែល​ថា ការ​ធ្វើ​បែប​នោះ​​អាចជំរុញការទប់ស្កាត់រយៈពេលវែង តាមរយៈវិធានការ​ដែលបង្ក​ឱ្យមាន​ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក។

បណ្ដាអ្នកជំនាញលើកឡើងថា អ៊ីរ៉ង់ក៏រំពឹងផងដែរថា ទោះបីជាមាន​កំហឹង និងភាពក្លាហានយ៉ាងណាក៏ដោយ ក៏​ប្រធានាធិបតី​អាមេរិក លោក Donald Trump មិនចង់វិលត្រឡប់ទៅរកសង្គ្រាមពេញបន្ទុក​នោះទេ ដែលអាចធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់​បន្ថែមទៀត និងធ្វើឱ្យអ្នកបោះឆ្នោតអាមេរិកមិន​ពេញ​ចិត្ត​ ដែល​មាន​រយៈ​ពេល​តែ​ប៉ុន្មាន​ខែមុនការបោះឆ្នោតសភា។

អ៊ីរ៉ង់បានរៀនសូត្រ​ពីមេរៀន​នៃ​សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែល​សន្លឹកបៀចុងក្រោយរបស់ខ្លួន គឺច្រកសមុទ្រ Hormuz ជាច្រក​ផ្លូវ​ដ៏​តូចចង្អៀត សម្រាប់​លំហូរប្រេង ១ភាគ៥ របស់ពិភពលោក។

ក្នុង​ចំណោម​អ្នក​ជំនាញ​ផ្សេងៗ លោក Alex Vatanka អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute) បាននិយាយថា៖ «ពួកគេចង់បានការទទួលស្គាល់ថា អ៊ីរ៉ង់មានការគ្រប់គ្រងជា​មូលដ្ឋាន​លើ​ច្រកសមុទ្រ Hormuz។ នោះគឺជាចំណុចសំខាន់របស់ពួកគេ។ នោះគឺជាចំណុច​មាន​ប្រៀប​របស់ពួកគេជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ដែលបានមក​ជំនួសឱ្យសារធាតុ​​អ៊ុយរ៉ានី​ញ៉ូម​កម្រិត​ខ្ពស់ៗ នៅ​មុន​នេះ»។

លោកបានបន្ថែម​ថា៖ «ជាមូលដ្ឋាន ពួកគេគិតថា ពេលវេលាគឺ​នៅខាងពួកគេ។ ពួកគេអាចរងទុក្ខវេទនាច្រើនជាងប្រជាជន​អាមេរិក និងរដ្ឋ​ឈូងសមុទ្រ ហើយនោះហើយ​គឺ​ជាអ្វីដែលពួកគេកំពុងប្រថុយ​ប្រថាន​» ។

បន្ទាប់ពីមាន​ការ​វាយប្រហារ​តប​ត​គ្នា លោក Trump បានប្រកាស​ថា បទ​ឈប់បាញ់ គឺ​ «ចប់ហើយ» ហើយបានសន្យាថា នឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លា» ប៉ុន្តែក៏បានលើកឡើង​ផងដែរថា លោកមិនកំពុងស្វែងរកសង្គ្រាមរយៈ​ពេល​វែងនោះ​ទេ។ តែ​យ៉ាង​ណាក្ដី បណ្ដាអ្នក​ជំនាញ បញ្ជាក់​ថា យុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់ គឺពោរពេញទៅដោយហានិភ័យ​។ គ្រប់​គ្នាសុទ្ធតែ​ដឹង​ថា លោក Trump មិនអាចទស្សន៍ទាយបានឡើយ​ ហើយពីមុនបានគំរាមបំផ្លាញអរិយធម៌អ៊ីរ៉ង់ទាំង​មូល​៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm