រុស្ស៊ីថ្កោលទោសការសម្រេចរបស់កិច្ចប្រជុំកំពូលណាតូ ស្ដីពី​​ជំនួយ សម្រាប់អ៊ុយក្រែន និងការពារជាតិ

2026/07/09 11:35:12 pm        58

ប្រទេស​រុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់អង្គការ​​ណាតូ (NATO) នៅឯ​កិច្ចប្រជុំកំពូល ក្នុង​ប្រទេសទួរគី កាល​ពី​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) ដោយបញ្ជាក់​ថា ពួកគេអាចមាននូវ​ផលវិបាកដ៏មហន្តរាយ បន្ទាប់ពីសម្ព័ន្ធមិត្ត បានប្រកាសពីជំនួយយោធាដល់អ៊ុយក្រែន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិក ចំពោះវិស័យ​ការពារជាតិ​រួម។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អាទិភាពរបស់អង្គការណាតូ នៅតែមិនផ្លាស់ប្តូរ នោះ​គឺ​ថា «ការធ្វើយោធូបនីយកម្មរបស់​ទ្វីបអឺរ៉ុប ការផ្តោតលើការកសាងសមត្ថភាពវិស័យ​ការពារជាតិ ការរៀបចំត្រៀម​សម្រាប់ជម្លោះប្រដាប់អាវុធជាមួយប្រទេស​រុស្ស៊ី និងជាការពិតណាស់ ការ​ផ្ដល់​ជំនួយដល់អ៊ុយក្រែន»។

តាម​រយៈ​សេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានលើក​ឡើង​ថា៖ «វាគឺ​ជារឿង​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ពីព្រោះប្រសិនបើអ្នកយុទ្ធសាស្ត្ររបស់​អង្គការ​ណាតូ បាន​ឈប់ ហើយគិតមួយភ្លែត ពួកគេប្រហែលជាមិនបានធ្វើការសម្រេចចិត្តមិនទទួលខុសត្រូវបែបនេះឡើយ​ ដែលអាចនាំឱ្យមានគ្រោះមហន្តរាយ មិនត្រឹមតែសម្រាប់សម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា សមាជិករបស់អង្គការ​ណាតូ នៅក្នុងកិច្ចប្រជុំកំពូល បានសន្យាផ្តល់ជំនួយយោធាចំនួន ៧០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦។ ប្រទេសទាំង​នោះ​បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តដ៏រឹង​មាំ​ដូច​ដែក​» ចំពោះការការពាររួម ក្រោមកតិកាសញ្ញាមាត្រា៥ របស់សម្ព័ន្ធមិត្ត នៅក្នុងសេចក្តីប្រកាសកិច្ចប្រជុំកំពូល និងបានបង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm