អ្នកស្លាប់ដោយសាររញ្ជួយដី នៅវ៉េណេស៊ុយអេឡា ឡើង​ដល់​ជិត​​ ៤.០០០នាក់ ខណៈរដ្ឋាភិបាលស្វែងរកមូលនិធិបង្កក

2026/07/09 11:50:45 pm        49

យោងតាមតួលេខដែលចេញផ្សាយដោយប្រធានរដ្ឋសភា លោក Jorge Rodriguez កាលពីថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) បាន​បង្ហាញ​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ២លើកជាប់គ្នា នៅប្រទេស​វ៉េណេស៊ុយអេឡា បានកើនឡើងដល់យ៉ាង​តិច ៣.៨១១នាក់។

ហើយ​ចំនួនអ្នករងរបួស ក្នុងគ្រោះ​រញ្ជួយដីកាលពី​ថ្ងៃទី២៤ ខែមិថុនា គឺ​ ១៦.៧៤០នាក់ ខណៈ​អ្នកគ្មានផ្ទះសម្បែងជ្រក​កោន មានចំនួន ១៧.៩០៧នាក់។

ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានអំពាវនាវជាថ្មីឱ្យមានការលើកលែងទណ្ឌកម្មអន្តរជាតិ លើវ៉េណេស៊ុយអេឡា ដើម្បីជួយស្តារឡើងវិញពីគ្រោះមហន្តរាយ​រញ្ជួយដីនេះ ដោយបញ្ជាក់​ថា ប្រទេសមានទ្រព្យសម្បត្តិនៅបរទេសគ្រប់គ្រាន់ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការកសាងឡើងវិញ ប្រសិនបើមាន​ការព្រម​ព្រៀង​បញ្ចេញ​​គណនីដែលត្រូវបានផ្អឹប​ទុក​។

លោកស្រី​ប្រធានាធិបតីបាននិយាយ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍រដ្ឋ VTV ថា «ប្រទេស​វ៉េណេស៊ុយអេឡាមានធនធានដែលត្រូវបានផ្អឹបទុក នៅជុំវិញពិភពលោក ជាទ្រព្យសម្បត្តិ​​ដែលអាចដោះស្រាយដំណើរការនៃការកសាងឡើងវិញនេះ» ដោយលោកស្រី​បាន​បន្ថែមថា មូលនិធិក៏ត្រូវការផង​ដែរ សម្រាប់កម្មវិធីការងារ និងការអប់រំ។

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាបន្តបន្ទាប់​ លើវេណេស៊ុយអេឡា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ជុំវិញ​ការចោទប្រកាន់ ដែល​ថា រដ្ឋាភិបាលបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងថា ប្រទេសនេះជាទី​កន្លែង​សុវត្ថិភាព​ សម្រាប់ការជួញដូរគ្រឿងញៀន៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm