ក្រុមជួយសង្រ្គោះប៉ាគីស្ថាន រកឃើញបំណែកយន្តហោះដឹកទំនិញបាត់ការទាក់ទង និងកំពុងរុករកយានិកបាត់ខ្លួន

2026/07/10 12:34:08 am        70

ក្រុមអាជ្ញាធរនិយាយថា ក្រុមជួយសង្រ្គោះប៉ាគីស្ថាន បានរកឃើញបំណែកយន្តហោះដឹកទំនិញ Boeing 737 នៅក្នុងសមុទ្រអារ៉ាប់ រយៈពេល ១២ម៉ោង ក្រោយវាបាត់ខ្លួននៅជិតតំបន់ឆ្នេរទីក្រុង Karachi ក្នុងនោះប្រតិបត្តិការរុករកនៅបន្ត សម្រាប់សមាជិកយានិក ៥នាក់ ដែលកំពុងបាត់ខ្លួន ។

អាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថាននិយាយថា បំណែកយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ K2 Airways ត្រូវបានរកឃើញនៅចម្ងាយ ៩៨គ.ម ភាគខាងត្បូងកំពង់ផែ Ormara ហើយកងទ័ពជើងទឹក និងទីភ្នាក់ងារសន្តិសុខសមុទ្រប៉ាគីស្ថាន បានដាក់ពង្រាយនាវា និងយន្តហោះរបស់ពួកគេ ដើម្បីចុះប្រតិបត្តិការរុករកមនុស្សបាត់ខ្លួន ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា យន្តហោះអាយុកាល ២៧ឆ្នាំ ដែលប្រតិបត្តិការដោយក្រុមហ៊ុន K2 Airways មួយគ្រឿងនេះ រាយការណ៍បញ្ហាប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ កាលពីវេលាម៉ោង ២១និង ១៨នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃអង្គារ ខណៈពេលកំពុងហោះហើរឆ្ពោះទៅកាន់ទីក្រុង Karachi ។

ពួកគេបន្តថា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងស្រុក ព្យាយាមនាំផ្លូវយន្តហោះ ប៉ុន្តែ ៣នាទីក្រោយមក ប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះ បានហោះចុះយ៉ាងឆាប់រហ័ស ហើយការទំនាក់ទំនងក៏បានបាត់បង់ ។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ជើងហោះហើរមួយនេះស្ថិតនៅចម្ងាយ ២៨៧គ.ម ភាគខាងលិចទីក្រុង Karachi នៅពេលបាត់ការទាក់ទងនោះ ហើយសេវាកម្មតាមដានជើងហោះហើរ Flightradar24 និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ទិន្នន័យបឋម បង្ហាញពីលទ្ធភាពដែលយន្តហោះធ្លាក់ចូលក្នុងសមុទ្រ ស្ថិតនៅតំបន់ភាគនិរតីទីក្រុង Karachi ។

ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានសម្តែងនូវភាពក្រៀមក្រំជាពន់ពេកទៅដល់ក្រុមគ្រួសារអាកាសយានិក ៥នាក់ ដែលរួមមានអ្នកបើកបរយន្តហោះ ២នាក់ វីស្វករ ២នាក់ និងបុគ្គលិកជំនួយការម្នាក់ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm