ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

2026/07/10 01:24:16 am        143

ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា, ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា, ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា, ឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចតេជោ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ចំនួន៣៧៥គ្រួសារ ដែលកំពុងស្នាក់នៅវត្តគិរីទួលអណ្តែត ខេត្តព្រះវិហារ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានពានាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅនៃប្រជាពលរដ្ឋរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះបងប្អូនជនភៀសសឹកដែលទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពាន នៅតាមបណ្តោយព្រំដែន នាពេលកន្លងមក។ ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកឡើងអំពីការប្រកាសជាសាធារណៈ​របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ នាឱកាសនោះថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការការទូត។ ទន្ទឹមនឹងការខិតខំស្វែងរក​ដំណោះស្រាយដោយសន្តិភាព ការការពារអាយុជីវិត សុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូន​យោធា និងជនភៀសសឹក ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត។

នៅក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានអំពាវនាវឱ្យបងប្អូនជនភៀសសឹក បន្តរក្សាភាពអត់ធ្មត់ និងរក្សាស្មារតីសាមគ្គីភាព និងបានចង្អុលបង្ហាញថា ការថែរក្សាអាយុជីវិត និងសុខសុវត្ថិភាពរបស់បងប្អូន គឺជាអាទិភាពខ្ពស់បំផុត ទន្ទឹមនឹងការព្យាយាមដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាគ្រាលំបាកនេះ។

ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានពុះពារជំនះគ្រប់ការលំបាកដើម្បីដោះស្រាយបញ្ហាជូនបងប្អូនជនភៀសសឹក។

ឯកឧត្តមអគ្គលេខាធិការក៏បានពាំនាំនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ជូនស្រ្តីមានផ្ទៃពោះ ជនចាស់ជរា និងគ្រួសារជនភៀសសឹក ចំនួន៣៧៥គ្រួសារ ដើម្បីជាការរួមចំណែកសម្រាលបន្ទុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹក និងជាការរួមស្មារតីសាមគ្គីភាពនៅក្នុងគ្រាលំបាកនេះ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm