ហ្វីលីពីនបដិសេធការអះអាងសិទ្ធិដោយ​បញ្ញវន្ត​​ចិន ​លើខេត្តកោះរបស់​ខ្លួន នៅជិតតៃវ៉ាន់

2026/07/10 01:40:51 am        65

នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) ​នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានបដិសេធថា ជាការលើក​ឡើង​ «គ្មានមូលដ្ឋាន» និង «មិនសម​ហេតុផល​» ដោយបញ្ញវន្ត​​ចិន ដែល​ថា ខេត្តកោះភាគខាងជើងបំផុតរបស់ខ្លួន ជាកម្មសិទ្ធិរបស់ទីក្រុងប៉េកាំង ដោយចាត់ទុក​​អះអាងនេះថា ជា​រឿង​គួរឱ្យបារម្ភ និងស័ក្តិសមឱ្យ​មាន​ការជំទាស់តវ៉ា​។

គេហទំព័រសារព័ត៌មានរដ្ឋចិន GDDoday បានរាយការណ៍កាល​ពី​ថ្ងៃទី២ ខែកក្កដាថា បញ្ញវន្ត​មកពីស្ថាប័ន​សិក្សា​នានា ក្នុង​នោះ​រួមទាំងសាកលវិទ្យាល័យ Nanjing University ផង​ដែរ បានលើក​ឡើង​នៅក្នុងសិក្ខាសាលាមួយ នៅ​ថ្ងៃទី៣០​ ខែមិថុនាថា ខេត្ត B​atanes គឺជាផ្នែកលាតសន្ធឹង​ដោយ​​ធម្មជាតិរបស់កោះ​តៃវ៉ាន់ ហើយដូច្នេះ ជាកម្មសិទ្ធិរបស់ប្រទេសចិន។ ទីក្រុងប៉េកាំងមិនទាន់បានគាំទ្រជំហរនោះជាផ្លូវការនៅឡើយទេ។

ការអះអាងទាំងនេះអាចបន្ថែមវិមាត្រថ្មីមួយដល់ភាពតានតឹងជាយូរមក​ហើយ​ រវាងទីក្រុងម៉ានីល និងប៉េកាំង ដែលកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះជាច្រើន ទាក់​ទង​នឹង​កោះ និងតំបន់​ភូមិសាស្ត្រ​ជាច្រើន​ នៅក្នុងសមុទ្រចិនខាងត្បូង​​។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ Gilberto Teodoro បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំយល់ឃើញថា ជាថ្មី​ម្ដង​ទៀត​ នេះគឺ​ប្រហែលជាសញ្ញានៃចេតនាដែលបានគិតទុកជាមុន។ វាមិនមែនជារឿងមិន​អាច​ទៅរួច​នោះ​ទេ ក្នុងការគិតថា នេះជាផ្នែកមួយនៃផែនការរបស់ពួកគេរួចហើយ។ ហើយវាក៏បញ្ជាក់ពីអ្វីដែលយើងបាននិយាយថា ពួកគេមានផែនការគ្រប់គ្រងមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូល»។

លោក​បាន​បន្ថែម​​ថា៖ «ហើយ​យើង​ដឹង​ថា​ ការ​លើក​ឡើង​នេះគឺ​​គ្មាន​មូលដ្ឋាន។ នេះ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ​។ ដូច្នេះ ​នេះគឺជា​រឿង​គួរ​ឲ្យ​​បារម្ភ ហើយ​វា​ជា​អ្វី​ដែល​ត្រូវ​តែ​ជំទាស់​តវ៉ា​»។

ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញ​ការកត់សម្គាល់របស់លោក Teodoro៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm