អ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីបន្ថែម​ ខណៈយុទ្ធនាការនៅតំបន់​គ្រីមៀ មាន​ខ្លាំងឡើង​ៗ​

2026/07/10 02:21:39 am        17


យោធាអ៊ុយក្រែន បានឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យានដ្រូន​របស់អ៊ុយក្រែនបានវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីចំនួន ១២គ្រឿងបន្ថែមទៀត នៅក្នុងសមុទ្រ Azov កាលពីយប់មិញ (ថ្ងៃពុធ) ជាព្រឹត្តិការណ៍​ចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការមួយដែលមានគោលបំណងរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងកម្លាំងរុស្ស៊ី និងធ្វើឱ្យតំបន់​គ្រីមៀកាន់កាប់ដោយទីក្រុងមូស្គូដាច់ទំនាក់​ទំនងពី​គេ​។

អគ្គសេនាធិការយោធាអ៊ុយក្រែន បានឱ្យដឹង​នៅលើកម្មវិធី​ផ្ញើសារ​ Telegram ថា នាវាទាំងនោះត្រូវបានប្រើ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈដល់យោធារុស្ស៊ី និងដើម្បីដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាត គេចពីទណ្ឌកម្មអន្តរជាតិ​។ ជាមួយគ្នា​នេះ សា្ថប័ន​នេះ​បានបន្ថែមទៀត​ថា នាវាសណ្តោង ១គ្រឿង និងនាវាដឹកទំនិញស្ងួត ១គ្រឿង ក៏ត្រូវបានវាយប្រហារផងដែរ។

ក្រសួងការពារជាតិអ៊ុយក្រែន បាន​បញ្ជាក់ថា ការវាយប្រហារទាំងនេះបានធ្វើឱ្យចំនួននាវាដែលត្រូវបានវាយប្រហារនៅក្នុងសមុទ្រ Azov និងសមុទ្រខ្មៅ (Black Sea) ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ កើនដល់ ៣៦គ្រឿងហើយ​។ នាវាទាំងនោះរួមមាននាវាដឹកប្រេង «កងនាវាស្រមោល" របស់រុស្ស៊ីចំនួន ៣២គ្រឿង និងនាវាដឹកទំនិញស្ងួត ២គ្រឿង។ ក្រសួងបានបន្ថែម​​ថា៖ «នាវា​ទាំងអស់គ្នាកំពុងព្យាយាមដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់តំបន់​គ្រីមៀ​»។

មិនទាន់​មានការអត្ថាធិប្បាយពីទីក្រុងមូស្គូនៅ​ឡើយ​ទេ​។ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅតំបន់​គ្រីមៀ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរួមចំណែកធ្វើ​ឱ្យមាន​​ការខ្វះខាតប្រេងឥន្ធនៈ និងជំរុញឱ្យអាជ្ញាធរប្រកាសអាសន្ន នៅក្នុងឧបទ្វីប ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm