រដ្ឋ​អាជ្ញាជាន់ខ្ពស់អ៊ុយក្រែន៖ គ្មាន​តម្រុយបង្ហាញថា ទីក្រុងគី​វនៅពីក្រោយការបំផ្ទុះបំពង់​បង្ហូរ Nord Stream

2026/07/10 02:33:17 am        24


រដ្ឋអាជ្ញាអ៊ុយក្រែនបានបដិសេធនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះថា មិន​មានការ​ជាប់ពាក់ព័ន្ធរបស់​ទីក្រុងគីវឡើយ​ ក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ក្នុងឆ្នាំ២០២២ ហើយបានស្នើឱ្យបង្កើតក្រុមស៊ើបអង្កេតរួមគ្នាជាមួយអាល្លឺម៉ង់ ដែលសង្ស័យថា អង្គភាពរដ្ឋអ៊ុយក្រែននៅពីក្រោយហេតុការណ៍​នោះ។

ការផ្ទុះទាំងនេះ ដែល​បាន​កើត​ឡើង​​ក្រោយ​ប៉ុន្មាន​ខែបន្ទាប់ពីមាន​ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលជាបណ្ដាញ​ដ៏​សំខាន់ សម្រាប់ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់​អឺរ៉ុប ក៏ដូចជាធ្វើ​ឱ្យ​ខូចខាត​ដល់បំពង់​​ Nord Stream 2 ដែលមិនទាន់បានចាប់​ផ្ដើម​ដំណើរការនៅឡើយ។

ការិយាល័យអគ្គរដ្ឋ​អាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយផ្អែកលើការស៊ើបអង្កេតរហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែល​បង្ហាញថា អ៊ុយក្រែន អង្គភាពផ្លូវការរបស់ប្រទេស​ ឬមន្ត្រីណាម្នាក់​របស់​រដ្ឋាភិបាល​មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះកាល​ពី​ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្របាល់ទិក ឬបានចេញបញ្ជាពាក់ព័ន្ធណាមួយ តំណាង​ឱ្យ​អ៊ុយក្រែន។

ការិយាល័យ​នេះ​បានបន្ថែម​ថា៖ «ក្នុងពេលជាមួយគ្នានេះ ការស៊ើបអង្កេតលើកាលៈទេសៈទាំងនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយភស្តុតាងចាំបាច់នៅតែត្រូវបានប្រមូល និងត្រួត​ពិនិត្យ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋ​អាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចោទប្រកាន់អតីតមន្ត្រីកងទ័ពអ៊ុយក្រែនម្នាក់ ពីបទរួមគំនិតប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការបំផ្ទុះនេះ ដោយចោទប្រកាន់រូប​គេ​ថា បានធ្វើសកម្មភាពតំណាង​អង្គភាពរដ្ឋអ៊ុយក្រែនដែលមិនត្រូវ​បានបញ្ជាក់៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm