លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»

2026/07/10 03:19:11 am        33


ដោយសំអាង​ដល់​សម្តីរបស់ឯកអគ្គរដ្ឋទូតអាមេរិក ការិយាល័យ​ប្រធានាធិបតីលីបង់ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​រាយការណ៍​ឱ្យដឹងថា គណៈប្រតិភូអាមេរិក ត្រូវបានគេរំពឹងថា នឹង​ទៅ​ដល់ប្រទេសលីបង់ក្នុងពេលឆាប់ៗនេះ ដើម្បីត្រួតពិនិត្យការអនុវត្តដំណើរការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង» នៅភាគខាងត្បូង។

ប្រភពការទូតដែលដឹង​ពី​ការចរចានេះ​ បានប្រាប់សារព័ត៌មាន​ AFP កាលពីថ្ងៃពុធថា លីបង់កំពុងទាមទារឱ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ទាំងនេះ មុនពេលចូលរួមក្នុងការចរចាជុំថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ និងទី​ ១៦ ខែកក្កដា នៅទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី។

ប្រទេសទាំង២ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាល​ថ្ងៃទី២៦ ខែមិថុនា ដែលអំពាវនាវឱ្យមានការរំសាយអាវុធរបស់ក្រុម​ហេសបូឡា និងការដកទ័ពរបស់អ៊ីស្រាអែលបន្តិចម្តងៗចេញពីទឹកដីលីបង់ដែលត្រូវបាន​កាន់កាប់ ខណៈពេលដែលកងទ័ពលីបង់ដាក់ពង្រាយចូលទៅក្នុង «តំបន់សាកល្បង»។

បើយោងតាមការិយាល័យ​ប្រធានាធិបតីលីបង់ បាន​ឱ្យដឹង​ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ លោក Michel Issa បានប្រាប់លោក​ប្រធានាធិបតី Joseph Aoun ថា៖ «គណៈប្រតិភូយោធាអាមេរិក នឹងមកដល់ទីក្រុងបេរូត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីកំណត់យន្តការសម្រាប់ការអនុវត្ត​នៅ​ទីតាំង​ជាក់ស្ដែង​»។

កិច្ចព្រមព្រៀងនេះ ដែលត្រូវបានបដិសេធដោយក្រុមហេសបូឡា មិនបានកំណត់ពេលវេលា សម្រាប់ការដកទ័ពរបស់អ៊ីស្រាអែលទេ ហើយមន្ត្រីអ៊ីស្រាអែលក៏បានសន្យាផងដែរថា កងកម្លាំងរបស់ពួកគេនឹងនៅតែស្ថិតនៅក្នុង «តំបន់សន្តិសុខ» ដែលមានចម្ងាយ​ជ្រៅ​ ១០គីឡូម៉ែត្រ ដរាបណាក្រុមហេសបូឡានៅតែមានអាវុធ​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm