អ្នកនេសាទយ៉ាងតិច ៣នាក់ ត្រូវបានសម្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក លើផែនេសាទពាណិជ្ជកម្មមួយកន្លែង នៅទីក្រុងឆ្នេរសមុទ្រ Sirik ក្នុងខេត្ត Hormozgan នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA ដោយដកស្រង់សម្តីអភិបាលរងខេត្ត លោក Ehsan Kamrani។
មិនមានការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ពីអាជ្ញាធរអាមេរិក ជុំវិញការវាយប្រហារដែលត្រូវបានរាយការណ៍នេះ។ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើអ៊ីរ៉ង់រយៈពេល ២ថ្ងៃជាប់ៗគ្នា បន្ទាប់ពីទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើនាវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់ថាមពលសកល។
កាលពីថ្ងៃទី១៧ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ភាគីទាំង២ និងបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
តែកាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងនេះ «ចប់ហើយ» ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាថ្មី៕