មេដឹកនាំកូរ៉េខាងជើងថា មានតែការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនទេទើបអាចទប់ស្កាត់ការគំរាមកំហែងគ្រប់ប្រភេទបាន

2026/07/10 05:44:01 pm        64

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ១០កក្កដា សប្ដាហ៍នេះថា កូរ៉េខាងជើងបានសម្រេចចិត្តលើវិធានការដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន "ទាំងបរិមាណ និងគុណភាព" ខណៈមេដឹកនាំ លោកគីម ជុងអ៊ុន (Kim Jong Un)បានអំពាវនាវឱ្យធ្វើទំនើបកម្មយោធារបស់ខ្លួន ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដដែល និយាយថា វិធានការ និងការកត់សម្គាល់របស់លោក គីម បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំដ៏ទូលំទូលាយមួយរបស់គណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ។

យោងតាមរបាយការណ៍ លោក គីម បាននិយាយថា សន្តិសុខ និងសន្តិភាពពិតប្រាកដ របស់កូរ៉េខាងជើងអាចត្រូវបានធានាបានលុះត្រាតែមានការកសាងយោធាដ៏មានឥទ្ធិពលដែលមានសមត្ថភាពគ្រប់គ្រងការគំរាមកំហែងទាំងអស់។

ប្រភពខាងលើនិយាយថា កិច្ចប្រជុំនេះបានកំណត់ផែនការដើម្បីបន្តហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធ ពង្រីក និងពង្រឹងកម្លាំងនុយក្លេអ៊ែរ និងធ្វើឱ្យមូលដ្ឋានយោធាមានស្តង់ដារ ឯកទេស និងទំនើបកម្ម ។

របាយការណ៍បានបន្ថែមថា កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីការពង្រីកតួនាទីរបស់ការិយាល័យចារកម្ម ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់កូរ៉េខាងជើង ដើម្បីកែលម្អសមត្ថភាពស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មានចារកម្មរបស់ខ្លួន។

KCNA ខាងលើនេះ បាននិយាយថា កិច្ចប្រជុំនេះបានលើកយកបញ្ហាសាងសង់មូលដ្ឋានទ័ពជើងទឹកទំនើបៗ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរោងចក្រផលិតនាវា ដោយឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនហៅថាជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងឋានៈ និងតួនាទីរបស់កងទ័ពជើងទឹក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm