កីឡាករអេស្ប៉ាញសរសើរអ្នកចាំទី Courtois មុនប៉ះបែលហ្ស៊ិកនៅវគ្គ៨ក្រុមចុងក្រោយ World Cup

2026/07/10 05:59:10 pm        154

កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហាញការកោតសរសើរចំពោះអ្នកចាំទី Thibaut Courtois របស់ក្រុមបែលហ្ស៊ិក ខណៈក្រុមទាំងមូលកំពុងហ្វឹកហាត់ត្រៀម មុនការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។

ខ្សែបម្រើ Gavi បានចាត់ទុក Courtois ថា ជាអ្នកចាំទីល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ រូបគេបានបញ្ជាក់ថា អេស្ប៉ាញត្រូវតែបង្កើតឱកាសស៊ុតបញ្ចូលទីឱ្យបានច្រើន ប្រសិនបើចង់យកឈ្នះអ្នកចាំទីរបស់ Real Madrid រូបនេះ។

ចំណែកខ្សែប្រយុទ្ធ Mikel Oyarzabal បានបង្ហាញក្តីសង្ឃឹមថា Courtois អាចនឹងមិនស្ថិតក្នុងទម្រង់លេងល្អបំផុតនៅថ្ងៃប្រកួត ដែលអាចផ្តល់ឱកាសដល់អេស្ប៉ាញស្វែងរកគ្រាប់បាល់។

ការប្រកួតរវាងអេស្ប៉ាញ និងបែលហ្ស៊ិក នឹងធ្វើឡើងរាត្រីនេះ នៅកីឡដ្ឋាន Los Angeles ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈប៊ែលហ្ស៊ិកកំពុងមានទំនុកចិត្តខ្ពស់ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាមេរិក ៤-១។

ជ័យជម្នះរបស់បែលហ្ស៊ិកក៏ត្រូវបានអមដោយរឿងចម្រូងចម្រាសផងដែរ បន្ទាប់ពីការពិន័យមួយប្រកួតរបស់ខ្សែប្រយុទ្ធ Folarin Balogun ដែលទទួលបានកាតក្រហម ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយមានការអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានស្នើឱ្យប្រធាន FIFA លោក Gianni Infantino ពិនិត្យករណីនេះឡើងវិញ។

សម្រាប់អេស្ប៉ាញ ក្រុមរបស់គ្រូបង្វឹក Luis de la Fuente កំពុងបន្តកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់រហូតដល់ ៣៥ ប្រកួតជាប់គ្នា ហើយក៏មិនទាន់មានក្រុមណាស៊ុតបញ្ចូលទីបានដែរនៅ World Cup ឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm