ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាល ឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងរងរបួសចំនួន ១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និងស្រាលចំនួន ១នាក់។
គ្រោះថ្នាក់ចរាចរណ៍បានកើតនៅរាជធានី-ខេត្ត ចំនួន៥មានដូចជា៖ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ និងរបួស ៣នាក់ , កណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៥នាក់ ,រតនគីរី ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តកែប របួស ១នាក់៕
