អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង

2026/07/10 02:19:58 pm        116

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាក្នុងការរៀបចំទីតាំងឃុំឃាំងថ្មីបន្ថែមទៀត ខណៈក្នុងពេលបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង ។

ឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អាស្រ័យដោយការរឹតបន្តឹង ការអនុវត្តច្បាប់ និងការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធស្គេមអនឡាញ , គ្រឿងញៀន , សកម្មភាពក្មេងទំនើង និងបទល្មើសនានាទូទៅមួយចំនួនទៀត ចំនួនជនជាប់ឃុំមានចំនួនកើនឡើង។

ឯកឧត្តម អគ្គនាយក បន្ថែមថា ឋិតក្នុងស្ថានភាពចង្អៀតណែននេះ ជនជាប់ឃុំនៅតាមមណ្ឌលឃុំឃាំង និងពន្ធនាគារ គឺជាដើមចម នៃបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ មានជាអាទិ៍ ជួបការលំបាកច្រើនដល់ការរៀបចំឃុំឃាំង មិនអាចអនុវត្តពេញលេញតាមគោលការណ៍ច្បាប់ ឬបទដ្ឋានកំណត់ក្នុងការបែងចែកឃុំតាមប្រភេទបទល្មើស , តាមចំណាត់ថ្នាក់សន្តិសុខ , ការឃុំឃាំងបែបអ្នកមានជម្ងឺឆ្លង និងបង្កផលប៉ះពាល់បញ្ហាសន្តិសុខដល់ជនជាប់ឃុំ ជាដើម ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំនៅទូទាំងប្រទេសមានសរុប ៦៧,៦៧៧នាក់ ក្នុងនោះស្ត្រីមាន ៤,៥៣០នាក់ ។ ជនត្រូវចោទមាន២២ភាគរយ , ជនជាប់ចោទ១០ភាគរយ , ពិរុទ្ធជន ៣៧ភាគរយ និងទណ្ឌិតចំនួន៣១ភាគរយ ។

ក្នុងនោះដែរ អនីតិជនមានចំនួន ៣,០៤៧នាក់ និងជនបរទេសមានចំនួន ៧,៤៣៤នាក់ដែលមាន៤៧សញ្ជាតិ ។ បទល្មើសស្គេមអនឡាញមានចំនួន ២,៥៥៤នាក់ និងក្មេងទំនើងមានចំនួន ៣,០១០នាក់ ៕ អត្ថបទ ៖ លីហេង


អត្ថបទដែលទាក់ទង

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៦៣%ហើយ
2026/07/10 04:03:29 pm        1
ប្រមុខការទូតកម្ពុជា និងតំណាង​ OHCHR ថ្មី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយគ្នា​
2026/07/10 03:56:16 pm        1
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
2026/07/10 03:45:42 pm        7

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រួយបារម្ភជាពន់ពេកចំពោះការវាយប្រហារយានដ្រូនកំពុងបន្តនៅប្រទេសស៊ូដង់

2026/07/10 04:06:43 pm
​គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៦៣%ហើយ
2026/07/10 04:03:29 pm
​ប្រមុខការទូតកម្ពុជា និងតំណាង​ OHCHR ថ្មី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយគ្នា​
2026/07/10 03:56:16 pm
​ប្រធានាធិបតីជាប់ឆ្នោតប៉េរូ សន្យាស្តាឡើងវិញទំនាក់ទំនងការទូតជាមួយប្រទេសម៉ិកស៊ិក
2026/07/10 03:46:13 pm
​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
2026/07/10 03:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am