អ្នកនាំពាក្យ៖ ស្ថានការណ៍វិវត្ត​ថ្មីៗនៅតាមព្រំដែនកម្ពុជាថៃនៅតែ​ជាកិច្ច​ការងារ​ការទូត​សកម្ម​របស់​រាជរដ្ឋាភិបាល

2026/07/10 03:19:29 pm        138

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​តាមរយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ស្ថានការណ៍វិវត្ត​ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅ​តែ​​​ជា​កិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​​ដើម្បី​ការពារ​អធិប​តេយ្យ​ភាព​ បូរណភាពទឹកដី និងប្រជាជន។

ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែង ក្នុងជំនួប​ទទួល​សម្តែង​ការ​គួរ​សម​ពី​ភារធារី​ស្តីទី​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ដៃគូសន្ទនា​អំពី​ស្ថាន​ការណ៍​វិវត្ត​ថ្មីៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់​សាជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេរ​បស់​កម្ពុជា​ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយ​អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ច​ព្រម​ព្រៀង​ទ្វេភាគីដែលមានស្រាប់។

ប្រមុខការទូតកម្ពុជា​ក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និង​ការ​ចូលរួមប្រកបដោយស្ថាបនានៅក្នុងតំបន់។ លោក​ស្រីភា​រ​ធារី​ស្តីទី​ស្ថាន​ទូត​អាម៉េរិក​បាន​បញ្ជាក់​សាជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់របស់សហរដ្ឋអាម៉េរិកចំពោះស្ថានការណ៍វិវត្តនៅតាមបណ្តោយ​ព្រំដែនកម្ពុជាថៃ និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនានិងការទូត។

ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក៏បានរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ប្រាប់ដៃគូសន្ទនា​ដែរ។ ជាក់ស្តែង ការ​ព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង(fait accompli)តាម​រយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យរបស់កម្ពុជា។

ជាពិសេសនោះគឺ បើទោះជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលនេះ ជនភៀសសឹកជាង ២ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបានទេ ដោយសារការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងពីសំណាក់​កងកម្លាំងថៃ។

ចំណែក អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានបញ្ជាក់ថា ការិយាល័យ​របស់អង្គការសហប្រជាជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងក៏បានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកពួកគេ៕


អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
2026/07/10 04:26:49 pm        1
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បន្តប្ដេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT សហការ និងឃ្លាំងមើលបទឈប់បាញ់រវាងកម្ពុជា-ថៃសំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី
2026/07/10 04:09:49 pm        2
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៦៣%ហើយ
2026/07/10 04:03:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ សហរដ្ឋអាមេរិកយល់ឃើញថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងជាយុទ្ធសាស្ត្រជាមួយ អ៊ីរ៉ង់

2026/07/10 05:35:45 pm
​ឯកសារ៖ កងទ័ពស៊ូដង់បញ្ជាក់​​ថា ផែនការសន្តិភាពអាមេរិក ត្រូវអំពាវនាវឱ្យ​ក្រុម​ RSF ដកចេញពីទីក្រុងនានា
2026/07/10 05:33:07 pm
​កោះ Ishigakរបស់ជប៉ុនបិទអាកាសយានដ្ឋាន ខណៈព្យុះទីហ្វុង Bavi នាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង
2026/07/10 05:30:47 pm
​បំណាក់ដីបង្កឡើងដោយសារប្រព័ន្ធខ្យល់មូសុងជំរុញដោយព្យុះ Bavi បានសម្លាប់មនុស្ស ១៥នាក់នៅហ្វីលីពីន
2026/07/10 05:28:45 pm
​អ៊ីស្រាអែលសម្លាប់ប្រធានផ្នែកផលិតកម្មរបស់ក្រុមជីហាដឥស្លាមនៅតំបន់ហ្កាហ្សា
2026/07/10 05:26:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am