លោក Trump បានប្រាប់​លោក​ Netanyahu ពីចំណាត់ការ​របស់អាមេរិក នៅតំបន់​ឈូងសមុទ្រ

2026/07/10 11:33:00 pm        68

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ឱ្យដឹង​ថា ប្រធានាធិបតីអាមេរិក លោក​ Donald Trump បានប្រាប់​ព័ត៌មាន​ទៅ​លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) អំពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅតំបន់​ឈូងសមុទ្រ បន្ទាប់ពីអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារថ្មីៗរបស់អាមេរិក។

ការិយាល័យរបស់លោក Netanyahu បានឱ្យដឹង​​តាម​រយៈ​សារនៅលើបណ្ដាញ​សង្គម X ថា «ជាផ្នែកមួយនៃទំនាក់ទំនងជាបន្តបន្ទាប់» រវាងប្រទេសទាំង២ «លោក​ប្រធានាធិបតី Trump បានធ្វើបច្ចុប្បន្នភាពប្រាប់​ទៅលោក​​នាយករដ្ឋមន្ត្រី (Netanyahu) អំពីចំណាត់ការ​របស់អាមេរិក នៅតំបន់​ឈូងសមុទ្រ»។ មន្ត្រីអាមេរិកមួយ​រូប​ក៏​បានបញ្ជាក់ផង​ដែរថា ការជជែក​តាម​ទូរស័ព្ទនេះ បានកើតឡើង តែ​មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ​។

ជាមួយ​គ្នា​នេះ ​យោងតាមសារ​នៅលើបណ្ដាញ​សង្គម​ X នោះ បានឱ្យ​ដឹងទៀត​ថា​ មេដឹកនាំអ៊ីស្រាអែលក៏បានបង្ហាញ​ក្ដី​បារម្ភផង​ដែរ​ទៅកាន់សេតវិមាន ពាក់​ព័ន្ធនឹង​ប្រទេសទួរគី ដោយចោទប្រកាន់ប្រធានាធិបតីទួរគី លោក​ Recep Tayyip Erdogan ថា បានធ្វើសេចក្តីថ្លែងការណ៍ «ប្រឆាំងនឹងអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល ក៏ដូចជាតម្រូវការ សម្រាប់តំបន់សន្តិសុខ តាមបណ្តោយព្រំដែនអ៊ីស្រាអែល»៕

កាលពី​ថ្ងៃទី៧ ខែកក្កដា លោក Erdogan បានបដិសេធការអះអាងរបស់អ៊ីស្រាអែលថា ជា «ព័ត៌មានមិនពិត» ដែល​ថា ការលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងគ្រឿងបន្លាស់ទៅឱ្យទីក្រុងអង់ការ៉ា នឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអំណាចក្នុងតំបន់។ នៅ​ថ្ងៃទី៦ ខែកក្កដា លោក Netanyahu បានជំរុញឱ្យសហរដ្ឋអាមេរិកកុំ​លក់យន្តហោះទាំងនោះទៅឱ្យសម្ព័ន្ធមិត្តក្នុង​អង្គការ​ណាតូ (NATO) គឺទួរគី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm