មន្ត្រី៖ សហរដ្ឋអាមេរិកនឹងណែនាំការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់លីបង់ និងដឹកនាំកិច្ចចរចាថ្មី

2026/07/10 11:35:37 pm        48

មន្ត្រីលីបង់ និងអាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) បានប្រាប់ឱ្យដឹង​ថា សហរដ្ឋអាមេរិកនឹងត្រួតពិនិត្យដំណើរការដកទ័ពរបស់​អ៊ីស្រាអែលចេញពី «តំបន់សាកល្បង» នៅភាគខាងត្បូង ដោយតំបន់ដំបូងនឹងចាប់ផ្តើមក្នុងរង្វង់​រយៈពេលប៉ុន្មានថ្ងៃខាង​មុខ​។

មន្ត្រីអាមេរិកមួយរូប​បាននិយាយថា កិច្ចចរចាថ្មី រវាងអ៊ីស្រាអែល និងលីបង់ នឹងចាប់​ផ្ដើម​បន្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រភពការទូត បានប្រាប់សារព័ត៌មាន​ AFP នៅ​មុននេះថា លីបង់បានទាមទារឱ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ទាំងនោះ មុនពេលចូលរួមដំណើរការ​នេះ​។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្រេចបាន កាល​ពី​ថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលនឹងដកទ័ពបន្តិចម្តងៗចេញពីតំបន់ភាគខាងត្បូងលីបង់ ជាកន្លែងដែលខ្លួនបានបញ្ជូនកងទ័ពចូល​ទៅ ជាផ្នែក​នៃយុទ្ធនាការយោធា ប្រឆាំងនឹងក្រុមហេសបូឡា ដែលជាចលនាស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ និង​ដែលបានប្រយុទ្ធជាមួយអ៊ីស្រាអែលជាយូរមកហើយ។

ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ​ យោធាលីបង់ដែលបាត់បង់អំណាចជាយូរមកហើយ នឹងគ្រប់គ្រងទាំង​ស្រុង​លើ​តំបន់តូចៗចំនួន ២ ដែលហៅថា ជា​តំបន់សាកល្បង។ នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីអាមេរិកមួយរូប​បានប្រាប់​ថា «យើងបានឈានដល់ដំណាក់កាលអនុវត្តនៃក្របខ័ណ្ឌនេះហើយ​»។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «តំបន់សាកល្បងដំបូងនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ហើយតំបន់សាកល្បងបន្ថែមទៀត កំពុងត្រូវបានគូសផែនទី និងរៀបចំផែនការ»។ លោកបានបន្ថែម​ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក នឹងសម្របសម្រួលនៅ​តំបន់ទាំង​នេះ ជាមួយប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm