មនុស្សរាប់រយនាក់​ចេញពីលំនៅឋាន នៅតៃវ៉ាន់ ហើយ​ភាគនិរតីជប៉ុនប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះ Bavi ជិត​ទៅ​ដល់

2026/07/10 11:45:29 pm        56

មនុស្សរាប់រយនាក់ នៅកោះតៃវ៉ាន់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយសាលារៀន និងការិយាល័យជាច្រើន បានបិទទ្វារ ខណៈដែលព្យុះទីហ្វុងដ៏ធំបំផុតជាលើក​ដំបូង​ ក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ បោកបក់ឆ្ពោះទៅតំបន់នេះ នៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ​។

ព្យុះទីហ្វុង Bavi ត្រូវបានគេរំពឹងថា នឹងវាយប្រហារភាគខាងជើង និងភាគ​ខាងកើតរបស់កោះ​តៃវ៉ាន់ ក៏ដូចជាកោះដាច់ស្រយាល​ភាគនិរតីរបស់​​ប្រទេសជប៉ុន នៅថ្ងៃទី១០ និងទី១១ ខែកក្កដា មុនពេលបក់បោក​ទៅ​ដល់​ប្រទេសចិន ដែលបាន​រង​គ្រោះ​ដោយសារព្យុះដ៏កំណាច​នៅសប្តាហ៍នេះ។

ប្រជាជននៅក្នុងទីក្រុងកំពង់ផែគីលុង (Keelung) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់មួយ ក្នុងចំណោមតំបន់ដែលប៉ះពាល់ខ្លាំងបំផុតនោះ​ បានស្តុកទុកអាហារ បិទបង្អួច និងដាក់ស្បោង​​ច្រក​ខ្សាច់ នៅច្រកចូលហាង​អាជីវកម្ម​តាមដងផ្លូវ ដោយស្តាប់តាម​ការព្រមានពីអាជ្ញាធរឱ្យចាត់វិធានការបង្ការ។ សាលារៀន និងការិយាល័យជាច្រើន ត្រូវបានបិទទ្វារនៅថ្ងៃទី១០ ខែកក្កដានេះ​ នៅទូទាំងភាគខាងជើង និងភាគ​ខាងកើតនៃ​កោះ​តៃវ៉ាន់ រួមទាំងទីក្រុងតៃប៉ិផងដែរ។

ជាមួយ​គ្នានេះ ព្យុះទីហ្វុងនេះ​ បានធ្វើ​ដំណើរ​ជិតទៅ​ដល់កោះដាច់ស្រយាលមួយនៅភាគនិរតីរបស់ជប៉ុននៅថ្ងៃទី១០​ ខែកក្កដានេះ​ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីការ​មាន​ខ្យល់​ខ្លាំង ភ្លៀងធ្លាក់ខ្លាំង បំណាក់​ដី និងទឹកជំនន់ ដែលនេះ​អាចជាព្យុះដ៏បំផ្លិចបំផ្លាញបំផុត នៅក្នុងតំបន់ ក្នុងរយៈពេលជាច្រើនឆ្នាំ។

នៅព្រឹក​ថ្ងៃទី១០​ ខែកក្កដានេះ ព្យុះទីហ្វុងនេះ​បានបក់បោក​ជិតដល់​កោះ Sakishima របស់ជប៉ុន ជា​កោះដាច់ស្រយាលមួយ នៅជិតកោះ​តៃវ៉ាន់ ដោយមាន​ល្បឿន​ខ្យល់បក់អតិបរមា ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជំរុញឱ្យប្រជាជនក្នុងតំបន់ រក​វិធីការ​ពារ​ផ្ទះសម្បែង និងហាងរបស់ខ្លួន​។ ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់សិបជើង នៅក្នុងតំបន់ រួមទាំងជើងហោះហើរ សម្រាប់ថ្ងៃទី១១ ខែកក្កដាផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm