IMF ព្យាករ​សេដ្ឋកិច្ចសកលកើនឡើងត្រឹម ៣% នៅឆ្នាំនេះ ដោយសារសង្គ្រាមអ៊ីរ៉ង់ តែ AI ជួយ​ទប់ ​

2026/07/10 11:54:11 pm        52

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅសប្ដាហ៍នេះ បានទម្លាក់​ទស្សនវិស័យរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយលើកឡើងពីផល​រំខាន​ថាមពលដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ ប៉ុន្តែផលវិបាកពីជម្លោះនេះ កំពុងត្រូវបានប៉ះប៉ូវ​ដោយផ្នែក ដោយសារការ​រីកចម្រើននៃ​​ការវិនិយោគ លើបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាផ្សេងទៀត។

ឥឡូវនេះ IMF រំពឹង​ថា សេដ្ឋកិច្ចពិភពលោក នឹងកើនឡើងក្នុង​ល្បឿន​ដ៏យឺតត្រឹម​ ៣ភាគរយ នៅឆ្នាំ២០២៦ ដោយ​ធ្លាក់ចុះពីកម្រិត​ ៣,៥ភាគរយ​ កាលពីឆ្នាំមុន និងថយ​ចុះ​ពី ៣,១ភាគរយដែលខ្លួនបានព្យាករកាលពីខែមេសា សម្រាប់ឆ្នាំនេះ។ ហើយ​មូលនិធិនេះ ជឿថា កំណើនសេដ្ឋកិច្ច​ទូទាំងពិភពលោក នឹងងើបឡើងវិញដល់កម្រិត​ ៣,៤ភាគរយ​ នៅឆ្នាំក្រោយ។

គួរ​បញ្ជាក់​ថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ ដោយការ​បិទច្រកសមុទ្រ Hormuz ជាផ្លូវ​ដែលប្រេងឆៅ និងឧស្ម័នធម្មជាតិ ១ភាគ៥ របស់ពិភពលោកឆ្លងកាត់​។ តម្លៃថាមពលបានហក់​ឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់កាន់តែជួប​ការ​លំបាក​ខ្លាំង​ឡើងៗ​។ នាពេលនេះ​ IMF រំពឹងថា តម្លៃប្រេងនឹងឡើងជិត ៣២ភាគរយ​ នៅឆ្នាំនេះ ហើយសម្រាប់តម្លៃទំនិញប្រើប្រាស់សកលទាំងមូល នឹងឡើងខ្ពស់ ៤,៧ភាគរយ នៅឆ្នាំ២០២៦។

យ៉ាង​ណាក្ដី ការព្យាកររបស់ IMF សន្មតថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញនៅចុងខែនេះ ពោលគឺ​​បើ​ទោះបីជាការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញ ហើយលោក​ប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃពុធថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បានបញ្ចប់ក៏ដោយ។ ស្ថាប័ននេះ​ក៏សន្មតផង​ដែរ​ថា ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនេះ នឹង​វិលត្រឡប់ទៅ​រកសភាពប្រក្រតី​វិញ នៅខែមីនាឆ្នាំក្រោយ​៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm