លោក Xi បង្ហាញ​ក្ដីបារម្ភ អំពី​សុវត្ថិភាព​កន្លែង​ធ្វើការ​ ក្រោយ​ឆេះ​រោង​ចក្រស្បែកជើង​ សម្លាប់​មនុស្ស ២៨​នាក់​

2026/07/10 11:57:39 pm        41

ប្រធានាធិបតី​ចិន លោក Xi Jinping បានសបង្ហាញ​ក្ដី​បារម្ភ អំពីគ្រោះថ្នាក់នៅកន្លែងធ្វើការដែល​បណ្ដាល​ឱ្យមាន​អ្នក​ស្លាប់​ម្តងហើយម្តងទៀត បន្ទាប់ពីអគ្គិភ័យនៅរោងចក្រស្បែកជើងមួយកន្លែង បានឆក់​យក​មនុស្សយ៉ាង​តិច​ ២៨នាក់។

ទូរទស្សន៍មជ្ឈិម​ចិន បានរាយការណ៍ថា អគ្គិភ័យកាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) បានកើតមាន​ឡើង​នៅទីក្រុងឆ្នេរសមុទ្រ Quanzhou ដែលមានប្រជាជន ៧,៧លាននាក់ ដោយបន្ថែមថា មនុស្ស ២នាក់ បានបាត់​បង់ជីវិត​នៅមន្ទីរពេទ្យ ហើយ​​ ២៦នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថា ស្លាប់ នាពេល​ក្រោយមក​។

ទូរទស្សន៍ CCTV បានផ្សាយ​ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងកន្លែងធ្វើការ​​មួយដែលមានសម្ភារៈងាយឆាប​ឆេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ​ បានឱ្យដឹង​ទៀត​ថា ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុនត្រូវបានឃុំខ្លួន ហើយគណនីរបស់ក្រុមហ៊ុនត្រូវបានបង្កក។

ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ Xinhua បាន​រាយការណ៍ថា ដោយគូស​បញ្ជាក់ពីក្ដី​បារម្ភកាន់តែខ្លាំងឡើងរបស់ថ្នាក់ដឹកនាំចិន អំពីបញ្ហាសុវត្ថិភាពនៅកន្លែងធ្វើការ លោក Xi បានមាន​ប្រសាសន៍ថា៖ «ចាប់តាំងពីដើមឆ្នាំនេះមក គ្រោះថ្នាក់សុវត្ថិភាពផលិតកម្មធំៗជាច្រើន បានកើតឡើង»។ លោកបានបន្ថែម​ថា៖ «គ្រប់តំបន់ និងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ត្រូវតែរៀនសូត្រ​យ៉ាងស៊ីជម្រៅពីមេរៀនទាំងនេះ ហើយ​ដោះស្រាយបញ្ហា»។

កាលពីខែឧសភា ប្រទេសនេះបានកើតមាន​ហេតុការណ៍​ផ្ទុះអណ្តូងរ៉ែធ្យូងថ្មដ៏អាក្រកបំផុតជាលើក​ដំបូង​ ចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលមនុស្សប្រមាណជា ៨២នាក់បានស្លាប់ នៅក្នុងខេត្ត Shanxi ភាគខាងជើង ជា​ឧប្បត្តិហេតុមួយដែលជំរុញឱ្យលោក Xi អំពាវនាវឱ្យមានវិធានការសុវត្ថិភាពកាន់តែល្អប្រសើរ​។ ប៉ុន្មានថ្ងៃក្រោយមក មនុស្ស ៥នាក់ បានបាត់បង់ជីវិត អំឡុង​បំណាក់​អណ្តូងរ៉ែមួយកន្លែង​ នៅខេត្ត Yunnan នៅភាគនិរតី។ នៅខែដដែលនោះ ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចភ្ញីមួយកន្លែង ក្នុងទីក្រុង Changsha ភាគកណ្តាល បានបណ្ដាល​ឱ្យ​មនុស្សយ៉ាងហោចណាស់ ៣៧នាក់ស្លាប់​៕

អត្ថបទដែលទាក់ទង

ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm       
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm