មនុស្សត្រូវបានជម្លៀសខ្លួន ពេលភ្លើងឆេះព្រៃស្លាប់មនុស្សនៅខេត្ត Almeria បន្តលែងអាចគ្រប់គ្រងបាន

2026/07/11 12:24:02 am        58

ក្រុមអាជ្ញាធរនិយាយនៅថ្ងៃសុក្រនេះ ពលរដ្ឋត្រូវបានជម្លៀសចេញពីទីក្រុងជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសអេស្ប៉ាញ ខណៈភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស បានសម្លាប់មនុស្ស ១១នាក់ និងមនុស្ស ១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។

អណ្តាតភ្លើងបានឆាបឆេះដីព្រៃជុំវិញទីក្រុង Los Gallardos ស្ថិតក្នុងខេត្ត Almeria ដោយរីករាលដាលយ៉ាងឆាប់រហ័សឆ្ពោះទៅភូមិ Bedar និងជំរុញការរីករាលដាលទៅមុខដោយខ្យល់បក់ខ្លាំង ។

លោក Daniel Jackson គឺជាអ្នកគ្រប់គ្រងទីតាំងបោះជំរំក្បែរនោះ និយាយថា នគរបាលបានជម្លៀសមនុស្សចេញពីតំបន់នោះ ជាវិធានការប្រុងប្រយ័ត្នទុកជាមុន ។

ដោយឡែក លោក Antonio Sanz គឺជាប្រធានផ្នែកសង្រ្គោះបន្ទាន់ក្នុងតំបន់ និយាយថា មនុស្សស្លាប់ទំនងជាកើតឡើង ពេលដែលពួកគេសម្រេចចិត្តព្យាយាមជម្លៀសតាមរថយន្តរបស់ពួកគេ ។

លោក Sanz បន្តថា មនុស្ស ៤នាក់ ដែលជាជនជាតិអង់គ្លេស ពេលដែលកាច់ចង្កូតរថយន្តរបស់ពួកគេទៅខាងស្តាំដៃ បានស្លាប់នៅក្នុងរថយន្ត ខណៈមនុស្ស ៧នាក់ផ្សេងទៀត ប្រទះឃើញស្លាប់ ក្រោយបោះបង់ចោលរថយន្តរបស់ពួកគេ ហើយនិងព្យាយាមរត់គេចដោយថ្មើរជើង នៅតាមផ្លូវដែលមិនមែនជាផ្នែកមួយនៃផែនការជម្លៀសខ្លួន ។

ក្រុមមន្រ្តីក្នុងតំបន់ បានព្រមានអ្នកសុ្រកឲ្យស្តាប់តាមសេចក្តីណែនាំរបស់ក្រុមមន្រ្តី ដើម្បីចៀសវាងការបាត់បង់អាយុជីវិតមនុស្សបន្ថែមទៀត ។ មនុស្ស ៤នាក់ បន្តព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានស្នាមរលាកភ្លើងយ៉ាងធ្ងន់ធ្ងរ ។

ក្រុមអាជ្ញាធរ មានជំនឿថា ភ្លើងឆេះព្រៃនេះ អាចនឹងកើតឡើង ក្រោយពេលខ្សែភ្លើងធ្លាក់លើរុក្ខជាតិស្ងួត ក្នុងនោះអាកាសធាតុក្តៅខ្លាំង និងខ្យល់បក់ខ្លាំង កំពុងពន្លឿនការរីករាលដាលយ៉ាងឆាប់រហ័សរបស់ភ្លើងឆេះព្រៃនេះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        1
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm