ឯកសារ៖ កងទ័ពស៊ូដង់បញ្ជាក់​​ថា ផែនការសន្តិភាពអាមេរិក ត្រូវអំពាវនាវឱ្យ​ក្រុម​ RSF ដកចេញពីទីក្រុងនានា

2026/07/11 12:33:07 am        51

យោងតាមឯកសារដែលសារព័ត៌មាន​ Reuters បាន​បង្ហាញ​ថា កងទ័ពស៊ូដង់បានកំណត់លក្ខខណ្ឌ ដើម្បី​ទទួលយកយ៉ាងទូលំទូលាយនូវ​សំណើរបស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ៣ឆ្នាំរបស់ប្រទេសនេះ ដោយតម្រូវឱ្យមាន​​ការដកទ័ពចេញទាំងស្រុងដោយកងកម្លាំងគាំទ្ររហ័ស (RSF) ពីទីក្រុង​នានាដែល​​ក្រុម​នេះ​បានកាន់កាប់។

ឯកសារទាំងនេះ ដែលខ្លឹមសារនៃឯកសារទាំងនោះ ត្រូវបានបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ស៊ូដង់ បង្ហាញថា សំណើរបស់សហរដ្ឋអាមេរិកកាលពីខែមុន បានអំពាវនាវឱ្យភាគីទាំង២ យល់ព្រមលើបទឈប់បាញ់មនុស្សធម៌បន្ទាន់ ៩០​ថ្ងៃ ដែលអនុញ្ញាតឱ្យមានការចរចា អំពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងរយៈពេល​អន្តរកាល​ដែលដឹកនាំដោយជនស៊ីវិល ឆ្ពោះ​ទៅកាន់ការបោះឆ្នោត។

ឯ​កសារ​នោះ​ក៏បានអំពាវនាវផង​ដែរ​ឱ្យមានយន្តការដឹកនាំដោយអង្គការសហប្រជាជាតិ (UN) ដើម្បីគាំទ្រការដកទ័ពចេញមានកំណត់ដោយកង​កម្លាំង​ RSF ដោយផ្តល់អាទិភាពដល់ភាគខាងជើងតំបន់​ Darfur ជាកន្លែងដែល RSF ទើបតែបានកាន់កាប់ទីក្រុង al-Fashir អំឡុង​ការ​វាយប្រហារដោយហិង្សា និងភាគខាងជើងតំបន់​ Kordofan ដែលជាគោលដៅបច្ចុប្បន្ននៃការវាយប្រហារដោយយាន​ដ្រូន​របស់ RSF។

ឯកសារបានបង្ហាញទៀត​ថា រដ្ឋាភិបាលស៊ូដង់ដឹកនាំដោយកងទ័ព បានទទួលយកសំណើភាគច្រើន ប៉ុន្តែគ្រាន់​ជំទាស់នឹងការដកទ័ពចេញមានកំណត់ប៉ុណ្ណោះ ដោយលើកឡើង​ថា ផែនការនេះត្រូវតែរួមបញ្ចូល «ការដក ​ (RSF) ចេញពីទីក្រុងទាំងអស់ដែលកង​កម្លាំង​នេះ​បានកាន់កាប់ចាប់តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣»។

ការទាមទាររបស់កងទ័ព ដើម្បី​ឱ្យមាន​ការដកកង​កម្លាំង​ចេញយ៉ាងទូលំទូលាយរបស់ RSF គឺជាឧបសគ្គម្តងហើយម្តងទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពពីមុន​។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ​។ ហើយ​ក្រសួងការបរទេសស៊ូដង់ក៏​មិនបានឆ្លើយតបភ្លាមៗនោះដែរ ទៅនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នា​នេះ​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm