វ៉ាក់សាំងបង្ការកូវីដ១៩ ប្រភេទ Pfizer ចំនួន២លានដូសជាជំនួយរបស់អាមេរិក តាមរយៈយន្តការCOVAX បានដឹកមកដល់កម្ពុជាហើយ​

2022/05/03 10:40:00 am        586

ភ្នំពេញ៖ កម្ពុជាទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទPfizer ចំនួន០២លានដូស ជាជំនួយលើកទី២ របស់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលជំនួយលើកទី១ គឺប្រភេទJohnson&Johnson ចំនួន០១លានដូសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួលខាងលើនេះធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ឋិតក្រោម វត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមាន ការអញ្ជើញចូលរួមរបស់លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ឯកឧត្តម W.Patrick Murphy សូមអបអរសាទរការមកដល់នូវវ៉ាក់សាំងប្រភេទPfizer ចំនួន០២លានដូស ដែលជាការចូលរួមចំណែករបស់សហរដ្ឋអាមេរិក នៅក្នុងការប្តេជ្ញាចិត្តរយៈពេល វែងចំពោះវិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ សហរដ្ឋអាមេរិក បានចូលរួម ចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានប្រសិទ្ធភាព និងសុវតិ្ថភាពជាង៥០០លានដូសរួចមកហើយ ដល់ប្រទេសចំនួនជាង១១០ប្រទេស ដោយមិនមានគិតប្រាក់អ្វីទាំងអស់ ហើយជាការចូលរួមចំណែកដល់សេដ្ឋកិច្ចនៅជុំវិញពិភពលោកផងដែរ រួមទាំងវ៉ាក់សាំងចំនួន០៣លានដូសជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានវ៉ាក់សាំងចំនួន២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល៧លានដូស) ប្រភេទPfizer ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ ហើយនឹងត្រូវដឹកមកជាបន្តបន្ទាប់។ មជ្ឈមណ្ឌល កូវ៉ាក់ ដែលជា យន្តការសកល ដឹកនាំដោយអង្គការ Gavi Cepi និងអង្គការសុខភាពពិភពលោក សហការជាមួយ យូនីសេហ្វ បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីដំបូង ក្នុងការជំរុញឲ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងកូវីដ-១៩។ រហូតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណជាង៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង៥៣លានដូស ហើយជាង២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ កម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង៨លានដូស សម្រាប់បន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះលោកស្រី វេជ្ជបណ្ឌិត លី អៃឡែន បានសង្កត់ធ្ងន់ថា ក្នុងនាមជាដៃគូរ គន្លឹះក្នុងយន្តការកូវ៉ាក់ អង្គការWHO មានសេចកី្តរីករាយយ៉ាងខ្លាំង ដែលបានឃើញការមកដល់បន្ថែម ថ្មីទៀត នូវវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរលានដូស ដែលផ្តល់ដោយសហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ថ្ងៃនេះ។ WHO សូមទទួលស្គាល់ដៃគូ COVAX របស់យើងទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមគាំទ្ររួមគ្នា ជាពិសេសសហរដ្ឋអាមេរិក និងអង្គការយូនីសេហ្វ ដែលមានវត្តមានក្នុងថ្ងៃនេះ។ ជំងឺរាតត្បាតជាសាកលកូវីដ១៩ គឺជាការដាស់តឿនដល់យើងទាំងអស់គ្នា អំពីទំនាក់ទំនងទៅវិញទៅមក ហើយថាជំងឺផ្ទុះរាតត្បាតជាសាកលនេះ នឹងមិនបាត់បង់ទៅណាទេ រហូតទាល់តែវារលត់បាត់អស់ពីគ្រប់ទីកន្លែង៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm