វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងទាក់ទងជាមួយទួរគី ពាក់​ព័ន្ធ​ជោគវាសនាប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី

2026/07/11 02:30:28 am        97


វិមានក្រឹមឡាំងបានឱ្យដឹង​នៅ​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦)​ នេះ​ថា ទីក្រុង​មូស្គូបានទាក់ទងជាមួយទួរគី ពាក់ព័ន្ធនឹង​ជោគវាសនានៃប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ដែលជា​កម្មសិទ្ធិ​របស់​ទីក្រុង Ankara បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ថា ទួរ​គីបានត្រៀមជាស្រេច ក្នុងការផ្ទេរមីស៊ីលការពារដែនអាកាសនេះ​ទៅប្រទេសឈូងសមុទ្រមួយ ដែលមិនត្រូវបាន​បញ្ចេញឈ្មោះឱ្យដឹង​។

សារព័ត៌មានទួរគី Hurriyet បានរាយការណ៍នៅព្រឹក​ថ្ងៃសុក្រនេះថា ទួរគីអាចប្រកាសថា ខ្លួននឹងលក់បន្ត​នូវ​មីស៊ីល S-400 ទៅឱ្យប្រទេសឈូងសមុទ្រមួយយ៉ាង​ឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុង​រង្វង់​ថ្ងៃនេះ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យលុបចោលទណ្ឌកម្ម លើទីក្រុង Ankara។

នៅឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើទួរគី ដែលជាសមាជិករបស់​អង្គការណាតូដូចគ្នា ជុំវិញការទិញប្រព័ន្ធការពារដែនអាកាស S-400 ហើយបានដកប្រទេស​នេះ​ចេញពីកម្មវិធីផ្គត់ផ្គង់ និងផលិតយន្តហោះចម្បាំង F-35 ដែលទីក្រុង Ankara ចង់ចូលរួម។

នៅពេលត្រូវបាន​សួរនៅថ្ងៃសុក្រ អំពីរបាយការណ៍របស់​ប្រព័ន្ធផ្សព្វផ្សាយនេះ​ និងថា តើទួរគីបានស្វែងរកការអនុញ្ញាតពីរុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍​នេះ​ដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយ​ថា៖ «ខ្ញុំអាចនិយាយរឿងមួយនៅទីនេះ នោះគឺ​ថា នេះគឺជាបញ្ហាដ៏រសើបបំផុត។ តែ​យ៉ាងណាក្ដី យើងបានទាក់ទងជាមួយភាគីទួរគី ពាក់​ព័ន្ធ​នឹង​បញ្ហានេះ ហើយយើងនឹងបន្តរក្សាទំនាក់ទំនងជាមួយពួកគេលើបញ្ហានេះ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm