លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ

2026/07/11 03:23:00 am        47


នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាប់ផ្តើមការ​ធ្វើ​​ដំណើរ​ទៅកាន់ប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ ដោយ​នេះ​គឺ​ជាការ​បំពេញ​ទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំនៃប្រទេសអាស៊ីខាងត្បូងមួយ​នេះ​ ក្នុងរយៈពេល ៤០ឆ្នាំ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានទទួលលោក Modi នៅឯអាកាសយានដ្ឋាន​។ លោក Modi គឺជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេដែលបានធ្វើ​ទស្សនកិច្ចនៅនូវែលសេឡង់ ចាប់តាំងពីមាន​ដំណើរបែប​នេះ​របស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Rajiv Gandhi ក្នុងខែតុលា ឆ្នាំ១៩៨៦។

ភ្លាមៗ បន្ទាប់ពីយន្ត​ហោះ​របស់លោក​ចុះចតនៅទីក្រុង Auckland លោក Modi បាននិយាយថា លោកទន្ទឹងរង់ចាំជួបជជែក​ជាមួយលោក Luxon និងពិភាក្សាអំពី «មិត្តភាពពេញលេញ» រវាងឥណ្ឌា និងនូវែលសេឡង់។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាន​ឱ្យដឹង​ថា ដំណើរទស្សនកិច្ចនេះ «ត្រូវបានកំណត់ពង្រឹងទំនាក់ទំនងទ្វេភាគី និងបើក​ផ្លូវថ្មីនៃកិច្ចសហប្រតិបត្តិការនៅទូទាំងវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្ម ការពារជាតិ កីឡា វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន និង​ប្រជាជន​» ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើងស្រប​ពេលមានភាពមិន​ចុះសម្រុង​គ្នា ក្នុងរង្វង់​រដ្ឋាភិបាលចម្រុះ នៅប្រទេសនូវែលសេឡង់ បន្ទាប់ពីខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាកាលពីដើមឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm