ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងកុះករនៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ

2026/07/11 07:58:33 pm        169

ព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះ បានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ពិព័រណ៍ «ពន្លកបៃតង» បន្តទទួលបានការទាក់ទាញ និងការចូលរួមយ៉ាងខ្លាំងក្លាចូលទស្សនា និងមកទទួលយកកូនឈើចម្រុះទៅដាំ ពីសំណាក់មន្ត្រីរាជការ សិស្ស-និស្សិត និងសាធារណជនទូទៅ យ៉ាងច្រើនកុះករ។

កូនឈើចម្រុះរួមមាន ប្រភេទឈើប្រណីត (ដូចជា បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោត ចំនួណជាង ១លានដើម បានរៀបចំចែកចាយជាបន្តបន្ទាប់នៅក្នុងពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមជាថ្មីទៀត ដើម្បីលើកទឹកចិត្ត និងជួបសំណេះសំណាលជាមួយ អ្នកចូលរួមក្នុងថ្ងៃទី២នេះនៃពិព័រណ៍«ពន្លកបៃតង» ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការចូលរួម ក្នុងពិព័រណ៍ «ពន្លកបៃតង» នាពេលនេះ ជាសក្ខីភាពនៃកម្លាំងសាមគ្គីភាព ដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់ក្រសួងបរិស្ថានឡើយ ប៉ុន្តែជាកាតព្វកិច្ចរួម របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការដាក់បង្ហាញ កូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាពិព័រណ៍នៃក្តីសង្ឃឹម នៃស្មារតីទទួលខុសត្រូវ និងជាគ្រឹះនៃអនាគតបៃតង របស់ប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញផែនការស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំបណ្តុះ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បង្កើតឡើងចំនួន៥កន្លែងនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង និងធ្វើការចែកចាយកូនឈើសរុបចំនួន ៥លានដើម នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ នេះ។ ក្រៅពីការចែកកូនឈើ ព្រឹត្តិការណ៍ឆ្នាំនេះ ក៏មានការប្រកាសបើកយុទ្ធនាការដាំដើមត្នោត ១លានដើម ផងដែរ។

ព្រឹត្តិការណ៍ទន្ទឹមគ្នាសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាស្តង់ពិព័រណ៍ របស់មន្ទីរបរិស្ថានទាំង ២៥ រាជធានី-ខេត្ត ស្តង់ពីព័រណ៍អង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានរដ្ឋ និងឯកជន និងពិព័រណ៍ភូមិ១ផលិតផល១ ការដាក់តាំងបង្ហាញសម្ភារៈមេត្រីបរិស្ថាន និងទទួលយកកូនឈើដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm