ក្រុម U23 កម្ពុជា​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ២០​នាក់​សម្រាប់​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/05/03 04:50:12 pm        318

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ២០​នាក់​ផ្លូវការសម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ហើយ បន្ទាប់ពី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​២ រយៈពេល ១​សប្ដាហ៍​ពេញក្រោម​ការដឹកនាំ​របស់​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា។​

​កីឡាករ ២០​នាក់ដែល​ទទួលបាន​កៅអី​ទៅ​ប្រកួត​ស៊ី​ហ្គេម​លើក​នេះរួមមាន​កីឡាករ​បឹងកេត ៥​នាក់ (​ហ៊ុល គឹម​ហ៊ុយ​, សៀង ច​ន្ធា​, សឿត ណា​វ៉ា​, តាំង ប៊ុនឆៃ និង វ៉ាំ​ង ដា​វីន​), ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់ (​មិន រតនៈ​, អ៊ា​ន ពិសី និង ជូ ស៊ីន​ទិ​), ភ្នំពេញ​ក្រោ​ន ៣​នាក់ (​ជួន ចាន់​ចាវ​, លឹម ពិសុទ្ធ និង យ៉ើ សា​ហ្វី​), វិសាខា ៣​នាក់​ (​វីរៈ ដា​រ៉ា​, សារ ទី និង គី រី​ណា​), ណាហ្គា​វើ​ល​ដ៏ ២​នាក់ (​ផា សុខ​ម៉េង និង ផាត សុខា​), គិរីវង់ ១​នាក់ (​អ៊ី​ម សំ​អូន​), អង្គ​រថា​យ​ហ្គឺ​រ ១​នាក់​ (​ម៉ៅ ពិសិដ្ឋ​), កង​យោធពលខេមរភូមិន្ទ ១​នាក់ (​ញាណ សុ​ស៊ី​ដាន​) និង​ព្រៃវែង ១​នាក់ (​ស៊ិន សុវណ្ណ​មករា​)។​ ​ការបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​នេះធ្វើឡើង ១​ថ្ងៃមុន​ក្រុម​ជម្រើសជាតិ U23​ កម្ពុជាត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយដែល​គ្រោង​ចាក​ចេញពី​មាតុភូមិនា​ថ្ងៃទី​០៤ ខែឧសភា​ស្អែក​នេះតាមរយៈ​យន្ដហោះ​ពិសេស ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សម្របសម្រួល​ពី​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក៏ដូចជា​ក្រុមហ៊ុន Cambodia Airway ដែល​ត្រូវ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​មានការ​ផ្ដល់​អនុសាសន៍ និង​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាចំពោះ​ប្រតិភូ និង​អត្ត​ព​លិ​ក​គ្រប់​ប្រភេទ​កីឡា។​

​សូមបញ្ជាក់ថា សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរសនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនឹង​ចាប់ផ្ដើម​ការប្រកួត​មុន​ប្រភេទ​កីឡា​ផ្សេងៗ ពោលគឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៦ ខែឧសភា​តទៅមុន​ពិធី​បើក​នា​ថ្ងៃទី​១២ ខែឧសភាដោយ​ក្រុម U23​ កម្ពុជាស្ថិតក្នុង​ពូ​ល B ជាមួយ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ចំពោះ​កម្មវិធី​ប្រកួត​របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជារួមមាន​ថ្ងៃទី​០៩-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 ឡាវនា​វេលា​ម៉ោង ៤​ល្ងាច​, ថ្ងៃទី​១១-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 សិង្ហ​បុរីនា​វេលា​ម៉ោង ៤​ល្ងាច​, ថ្ងៃទី​១៤-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 ថៃនា​វេលា​ម៉ោង ៧​យប់ និង​ថ្ងៃទី​១៦-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 ម៉ាឡេស៊ីនា​វេលា​ម៉ោង ៤​ល្ងាច​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm