លោក Trump ព្រមានថា មីស៊ីល ១.០០០គ្រាប់ «ត្រៀម​រួច​ហើយ​» បើអ៊ីរ៉ង់ព្យាយាមធ្វើឃាតលោក

2026/07/11 08:58:05 pm        76

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅលើអ៊ីរ៉ង់ កាល​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើឃាតរូប​លោក។

លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម​ Truth Social របស់លោកថា៖ «មីស៊ីលចំនួន ១.០០០គ្រាប់ ត្រូវបាន​ត្រៀមរួចហើយ​ ដើម្បី​ប្រើប្រាស់​ ហើយមានគោលដៅទៅលើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយមីស៊ីលរាប់ពាន់គ្រាប់ទៀត នឹងទៅ​តាម​ក្រោយ​ភ្លាមៗ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងរបស់ខ្លួន ដែលបានប្រកាសនៅគ្រប់ជ្រុងទាំងអស់នៃពិភពលោក ក្នុង​ការ​ធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ក្នុងករណីនេះ គឺរូប​ខ្ញុំ!»។

លោកបានបន្ថែមថា «បញ្ជាត្រូវបានដាក់​រួចហើយ» ហើយបានអះអាងថា យោធាអាមេរិក «ត្រៀមខ្លួនជាស្រេច មានឆន្ទៈ និងមានសមត្ថភាព» សម្រាប់រយៈពេល ១ឆ្នាំ ដែលអាស្រ័យលើការពង្រីក «ដើម្បី​ធ្វើ​ការ​បំផ្លិច​បំផ្លាញ​តំបន់ទាំងអស់របស់​ប្រទេសអ៊ីរ៉ង់ទាំងស្រុង»។

នៅ​មុន​នេះ លោក Trump បានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺ «ចប់ហើយ» ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចរចាដែលស្នើសុំដោយទីក្រុងតេអេរ៉ង់។

ថ្មីៗនេះ អ៊ីស្រាអែល​បាន​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ជាមួយ​សហរដ្ឋអាមេរិក ដែល​បង្ហាញ​ថា អ៊ីរ៉ង់​បាន​បង្កើត​ផែនការ​ថ្មី​មួយ ​ដើម្បី​ធ្វើឃាត​លោក Trump។ នេះ​បើ​យោង​តាម​របាយការណ៍​របស់សារព័ត៌មាន Wall Street Journal៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm