មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល

2026/07/11 10:52:39 pm        74

មន្ត្រីបានប្រាប់​ឱ្យដឹង​ថា រុស្ស៊ីបានវាយប្រហាររដ្ឋធានីអ៊ុយក្រែន ដោយមីស៊ីលបាលីស្ទិក នៅព្រឹកថ្ងៃសៅរ៍ (ទី១១ ខែកក្កដា​ ឆ្នាំ២០២៦)​ នេះ ដោយ​បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស ខណៈដែលទីក្រុងគីវ កំពុងរង់ចាំការផ្គត់ផ្គង់អាវុធ​ការពារដែនអាកាសថ្មី ស្រប​ពេលមានការខ្វះខាតដែលបានធ្វើឲ្យទីក្រុងនេះងាយ​រង​គ្រោះ​ដោយសារ​ការវាយប្រហាររបស់រុស្ស៊ី។

សាក្សីម្នាក់របស់សារព័ត៌មាន Reuters បានឮសំឡេងផ្ទុះខ្លាំងជាបន្តបន្ទាប់នៅក្នុងទីក្រុងនេះ នាពេលព្រឹកព្រលឹម មុនពេលការជូនដំណឹងពី​ការ​វាយ​ប្រហារ​ពីលើ​អាកាសត្រូវបានប្រកាស។ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹង​ថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិក​ចំនួន ៦គ្រាប់ មីស៊ីលតម្រង់គោល​ដៅ ៦គ្រាប់ទៀត និងយានដ្រូន​ ១២១គ្រឿង ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលតម្រង់​គោល​ដៅ​យ៉ាងហោចណាស់ ២គ្រាប់ និងយានដ្រូន ១១១គ្រឿង។

 អ៊ុយក្រែន ដែលមានគ្រាប់កាន់តែ​តិច​ទៅ​ៗ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ភាគច្រើនមិនអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិក​ ដែលធ្វើដំណើរក្នុងល្បឿនលឿន​ជាង​សំឡេងច្រើន​ដងបាន​ឡើយ​​ ក្នុងរយៈពេល ១ខែកន្លងមកនេះ។

រុស្ស៊ីបានបង្កើនការវាយប្រហារលើរដ្ឋធានីនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រហូតមកដល់ពេលនេះ នៅ​ក្នុងខែនេះ ការវាយប្រហារលើទីក្រុងគីវ និងតំបន់ជុំវិញ បានសម្លាប់មនុស្សយ៉ាង​តិច​ជាង ៦០នាក់​។

រដ្ឋបាលយោធាក្រុងបានឱ្យដឹង​នៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនៅថ្ងៃសៅរ៍នេះ បានបំផ្លាញអគារមិនមែនជាលំនៅឋានមួយកន្លែង នៅក្នុងតំបន់​មួយ ខណៈដែលផ្សែងកំពុងហុយទ្រលោម​ចេញពីតំបន់​មួយទៀត ហើយអគារការិយាល័យមួយ កំពុង​មាន​អគ្គិភ័យ ដោយសារ​ការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        10
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm