ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤

2026/07/12 12:27:15 am        78

ទិន្នន័យផ្លូវការបានបង្ហាញនៅ​ថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ការ​ឆ្លង​ជំងឺ​​ Ebola ដែលត្រូវ​បានបញ្ជាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានមាន​ចំនួន​លើសពី ១.៨០០ករណីហើយ​ ខណៈដែលវីរុសនេះបានរាលដាលដល់ខេត្តទី៤ នៅភាគឦសានប្រទេស។

ចំនួនឆ្លង​សរុបបានកើនឡើងដល់ ១.៨៣០ករណី ក្នុង​នោះ​រួមមាន​ទាំងការស្លាប់ ៦៤៨ករណី ចាប់តាំងពីការផ្ទុះឡើងនូវ​ជំងឺនេះ ត្រូវបានប្រកាសកាលពី​ថ្ងៃទី១៥ ខែឧសភា។ នេះបើយោងតាមការធ្វើ​បច្ចុប្បន្ន​ភាព​ស្ថានភាពរបស់ក្រសួងសុខាភិបាល។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​ឱ្យដឹង​ទៀត​ថា អ្នកជំងឺប្រហែល ៧៨០នាក់ កំពុងស្ថិតក្នុង​ការព្យាបាល ខណៈមនុស្ស ២៨៤នាក់ បានជាសះស្បើយ។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Ituri, North Kivu និង South Kivu។ ហើយ​ក្រសួងបានបន្ថែម​ថា ការឆ្លើយតបចំពោះ​ជំងឺអេបូឡានៅតែបន្តក្នុងខេត្តទាំង៣ ដោយមាន​ «ការពង្រឹងការ​​សម្របសម្រួលជាតិ ការឃ្លាំមើលរោគរាតត្បាត និងការរៀប​ចំ​សហគមន៍​»។

តែ​យ៉ាងណាក្ដី​ កាលពី​ថ្ងៃសុក្រ អាជ្ញាធរបានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺនេះ បានឆ្លង​រាលដាលដល់ខេត្តថ្មី Haut-Uele នៅភាគឦសាននៃប្រទេសកុងហ្គោ បន្ទាប់ពីករណីស្លាប់ចំនួន ៧នាក់ ត្រូវបានបញ្ជាក់នៅក្នុងតំបន់សុខភាព Wamba។

អ្នកផ្តល់ជំនួយ និងដៃគូ បានសន្យាផ្តល់ជំនួយចំនួន ៩១០លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបជំងឺ Ebola នៅកុងហ្គោ និងអ៊ូហ្គង់ដា ជាកន្លែងដែលការឆ្លង​ ២០ករណី ត្រូវបានរាយការណ៍៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm