កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov

2026/07/12 12:31:05 am        91

កងកម្លាំងការពារជាតិអ៊ុយក្រែន បានឱ្យដឹង​ថា ខ្លួន​បាន​បើក​ការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់ប្រឆាំងនឹងការដឹកជញ្ជូនតាមសមុទ្ររបស់រុស្ស៊ី នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយបានវាយប្រហារនាវាដឹកប្រេងចំនួន ២១គ្រឿង នាវា​សណ្តោង ៤គ្រឿង និងនាវាដឹកទំនិញស្ងួត ២គ្រឿង នៅក្នុងសមុទ្រ Azov។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ​ Telegram អគ្គសេនាធិការបានរៀបរាប់លម្អិត អំពីការខូចខាតដែលបានមាន​លើ​កងនាវាពាណិជ្ជកម្ម និង​ជំនួយរបស់រុស្ស៊ី ដោយបញ្ជាក់ថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីបន្ថយ «សក្តានុពលសេដ្ឋកិច្ចយោធារបស់អ្នក​ឈ្លានពាន គឺរុស្ស៊ី»។

អគ្គសេនាធិការបានរាយការណ៍ថា៖ «នាវាដឹកប្រេងចំនួន ២១គ្រឿងរបស់សហព័ន្ធរុស្ស៊ី ត្រូវបានវាយប្រហារ។ នាវាដឹកប្រេងទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាត ដោយគេចពីទណ្ឌកម្មអន្តរជាតិ ខណៈ​ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការឈ្លានពានប្រដាប់អាវុធ លើ​អ៊ុយក្រែន»។

បន្ថែមពីលើការវាយប្រហារទៅលើកងនាវាដឹកប្រេង យោធាបានបញ្ជាក់ពីការកំណត់គោលដៅលើនាវាជំនួយ និងផ្គត់ផ្គង់។ សេចក្តីថ្លែងការណ៍នេះបានរៀប​រាប់​ទៀត​ថា «ក៏មាន​វាយប្រហារលើ​គោល​ដៅ​ផ្សេង​ផងដែរ ដូច​ជា​នាវា​សណ្តោងចំនួន ៤គ្រឿង នាវាដឹកទំនិញស្ងួត ២គ្រឿង និងនាវាបូមខ្សាច់​ ១គ្រឿង ដែលត្រូវបានប្រើប្រាស់ដោយសត្រូវ ដើម្បីផ្តល់ភស្តុភារយោធា ដឹកជញ្ជូនទំនិញ និងគាំទ្រដល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ» ដោយកត់សម្គាល់ថា វិសាលភាពពិតប្រាកដនៃការខូចខាត នៅតែកំពុងត្រូវបានវាយតម្លៃ។

ជាមួយ​គ្នានេះ យោងតាមប្រភពដែលដកស្រង់ដោយសារព័ត៌មាន​ Reuters បាន​ឱ្យដឹង​ថា ទីភ្នាក់ងារ​ឆ្មាំព្រំដែនរុស្ស៊ី បានឈប់ទទួលយកពាក្យសុំពីក្រុមហ៊ុនដឹកជញ្ជូនដែលស្វែងរកការឆ្លងកាត់ច្រកសមុទ្រ Kerch និងព្រែក​ជីក​ Don-Azov ដែលធ្វើឱ្យការ​ធ្វើ​នាវាចរណ៍​ពាណិជ្ជកម្ម រវាងសមុទ្រខ្មៅ និងសមុទ្រ Azov ជាប់គាំង។ អាជ្ញាធររុស្ស៊ីមិនបានផ្តល់ពេលវេលា សម្រាប់ការបើកច្រកសមុទ្រនេះ​ឡើងវិញទេ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm