ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៤.៣៣៣នាក់

2026/07/12 07:23:39 pm        67

ប្រធានសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនមនុស្សស្លាប់សរុបដោយសារការរញ្ជួយដីនៅវេណេស៊ុយអេឡា បានកើនឡើងដល់ ៤.៣៣៣នាក់ ។

ចំណែកឯចំនួនមនុស្សរងរបួស ពុំបានផ្លាស់ប្តូរនោះទេ នៅត្រឹមចំនួន ១៦.៧៤០នាក់ដដែល ខណៈ មនុស្ស ៦.៤៦២នាក់ ត្រូវបានជួយសង្រ្គោះ ហើយមនុស្សប្រហែល ១៧.០០០នាក់ គ្មានផ្ទះសម្បែងរស់នៅ ។

គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ គឺជាការរញ្ជួយដីធំបំផុតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលបានវាយប្រហារ រយៈពេល ៣៩វិនាទីប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រលើកដំបូង ។

ទោះបីជាក្រុមជួយសង្គ្រោះបានបោះបង់ចោលការស្វែងរកអ្នករស់រានមានជីវិតក៏ដោយ សមាជិកគ្រួសារនៅតែបន្តស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងគំនរបាក់បែក ដោយសង្ឃឹមថានឹងបញ្ចុះសពពួកគេឲ្យបានសមរម្យ ។

កាលពីថ្ងៃសុក្រកន្លងទៅ ការរញ្ជួយដីកម្រិត ៣,០រ៉ិចទ័រនៅកណ្តាលទីក្រុងការ៉ាកាស បានបង្កឲ្យមានការភ័យខ្លាចផងដែរ និងនាំឲ្យមានការជម្លៀសមនុស្សចេញពីអគារមួយចំនួន ។

ទំហំនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលសេវានានារបស់រដ្ឋត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិសេដ្ឋកិច្ចយូរអង្វែង គឺមានភាពធំធេងខ្លាំង ។

ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN)បានចេញសេចក្តីអំពាវនាវបន្ទាន់មួយសុំជំនួយជិត ៣០០ លានដុល្លារសម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះរញ្ជួយដី ។

ដោយឡែក ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអំពាវនាវឲ្យមានការបញ្ចេញទ្រព្យសកម្មដែលត្រូវបានបង្កកនៅបរទេស ដើម្បីយកមកប្រើប្រាស់សម្រាប់ការស្តារឡើងវិញ ។ លោកស្រីបាននិយាយថា លោកស្រីក៏បានស្នើសុំទៅចក្រភពអង់គ្លេសឲ្យបញ្ចេញមាសរបស់វ៉េណេស៊ុយអេឡាប្រហែល ៣០ តោនដែលត្រូវបានបង្កកក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm