សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ

2026/07/12 02:01:45 pm        189

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលគណបក្សចុះជួយខេត្ត បានអញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ ស្នាក់កា​រ​គណបក្ស​ប្រជាជន​កម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ស្នាក់ការនេះ មានទំហំ ២៦ម៉ែត្រ X ២៤ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់​សម្ភារៈ​ការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសំឡេង នៅតាមសាលប្រជុំ សាង​សង់ ​លើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ បំពាក់អំពូលសូឡា មានតម្លៃចំនួន ៤សែន ៨ម៉ឺន ៣ពាន់ ៦៣៥​ដុល្លារ និង ១៥ លាន ៧សែន រៀល។

មានប្រសាសន៍ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំដែងនូវ​ការ​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះជួយក្រុង និងមន្ត្រីបក្សនៅក្នុងមូលដ្ឋាន ពិសេស​ទឹក​ចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានលះបង់​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែកកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ។ សម្តេចបានចាត់ទុកថា ទឹកចិត្ត​និង​ការ​លះ​បង់​ទាំងនេះ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញ​ឲ្យ​រចនា​​សម្ព័ន្ធ​បក្ស​នៅ​មូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាព​កាន់​តែទូលំ​ទូលាយ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាន​លើក​ឡើង​យ៉ាង​ច្បាស់​ៗ​អំពីភាព​ចាស់​ទុំ​ខាង​នយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ក្រោមខ្សែបន្ទាត់​នយោបាយ​ដ៏​ត្រឹមត្រូវ ជាពិសេសគឺ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹក​ដី​ដែល​ធ្លាប់​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្ន បាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅ​ដោយ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​រោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​កន្លែង ជូនដល់បងប្អូនពលរដ្ឋ និងកូនចៅកសិកររបស់យើង ជួយលើកកម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃនិ​ងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់»។

សម្តេចក៏បានពាំនាំនូវមតិផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់ គណៈកម្មាធិការ​បក្សគ្រប់​លំដាប់​ថ្នាក់​នៃ​ក្រុង​បាវិត ត្រូវរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលអគារស្នាក់ការថ្មីនេះឲ្យបានល្អ និងត្រូ​វ​ប្រើ​ប្រាស់​ទីតាំង​នេះ​ជាស្នូលក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ បន្ថែមលើនេះ ត្រូវបន្ត​ខិត​ខំ​ពង្រឹង​សាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដោះ​ស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បានទាន់ពេលវេលា ព្រមទាំងចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទូទាំងក្រុងបាវិត ឲ្យបានល្អប្រសើរ ដើម្បី​បង្ក​បរិយាកាសកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែល​មក​បណ្តាក់​ទុន​នៅ​ក្នុ​​ងទឹកដីដ៏មានសក្តានុពលមួយនេះ។ជាពិសេស គ្រប់អង្គភាពពាក់ព័ន្ធត្រូវប្តេជ្ញារួមគ្នា បង្ក្រាប​ការ​ឆបោកតាមបច្ចេកវិទ្យា (ស្គែមអនឡាញ)៕ 

អត្ថបទដែលទាក់ទង

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
2026/07/12 03:38:40 pm        2
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm        1
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2026/07/12 03:38:40 pm
​ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm
​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
2026/07/12 02:01:45 pm
​មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
2026/07/12 01:58:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am