រមណីយដ្ឋាន​ទេស​ចរណ៍​ធម្មជាតិ ​និស្ស័យ​ស្នេហ៍​សេ​សាន ​កសាង​បាន​ជាង​២០​ភាគរយ​

2021/04/27 09:59:58 am        258



ស្ទឹងត្រែង ៖ ​វិស័យ​ឯកជន​បាន​បង្កើត រមណីយដ្ឋាន​ថ្មី​មួយ​ដាក់​ឈ្មោះថា (​និស្ស័យ​ស្នេហ៍​សេ​សាន​) នៅ​ភូមិ​-​ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ​ខេត្តស្ទឹងត្រែង ​ដើម្បី​បាន​ថែរក្សា​ធនធាន​សម្បត្តិ​ធម្មជាតិ​ផង ​ និង​បាន​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក​។


សកម្មភាព​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរ​ណ៍ បែប​ធម្មជាតិ​និង​កែច្នៃ ត្រូវ​បាន​លោក​ កៃ តុលា បាន​ដាក់​ទន់​ក្នុង​ការ​បង្កើត​តំបន់​រមណីយដ្ឋាន​នេះ​ បានបញ្ជា្កក់ថា​ ៖ សមិទ្ធផល​នេះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សេ​សាន ​ បាន​ចូលរួម​គាំទ្រ ​និង​បាន​ឯកភាពគ្នា​ដាក់​ឈ្មោះថា (​និស្ស័យ​ស្នេហ៍​សេ​សាន​) ដែល​បច្ចុប្បន្ន​កំពុង​រៀបចំ​ឡើង​ដើម្បី​ទទួល​ស្វាគមន៍​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ខាងមុខនេះ​។


លោក​បន្តថា ​៖ នៅ​ពេល​មាន​រមណីយដ្ឋាន​​​មួយ​នេះ ​​វា​ជា​ផ្នែក​មួយ​ បាន​ទាក់ទាញ​ឲ្យ​កូនចៅ មាន​កន្លែង​កម្សាន្ត ក្នុង​ស្រុកភូមិ ដោយ​មិន​ព្រួយបារម្ភ ​ពី​បញ្ហា​ផ្សេងៗ ​ហើយក៏​មិនបាន​ចំណាយ​ថវិកា និង​ពេលវេលា​ទៅ​ឆ្ងាយ ​ជាពិសេស​ប្រជាពលរដ្ឋ​អាច​អាច​រក​ប្រាក់​ចំណូល​បាន​តាម​រយះ​ភ្ញៀវ​ចូល​មក​ទស្សនា​ផងដែរ​។


លោក​ អ៊ន់ ប៉ោសឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​ គាំទ្រ​ចំពោះ​ការរៀបចំ​អភិវឌ្ឍ​រមណីយដ្ឋាន​នេះ ​ព្រោះ​នៅពេល​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន ​ អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ​បាន​លក់ដូរ​ផល​កសិកម្ម​របស់​ខ្លួន​ដែល​ផលិត​បាន​។


លោក​ប្រធាន​ មន្ទីរ​ស្នើ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​ធ្វើការ​អភិវឌ្ឍ​ឱ្យ​ដើរ​ទន្ទឹមគ្នា ​ ជាមួយ​និង​ការ​អភិរក្ស​ព្រោះ​ពិនិត្យ​ឃើញថា ​ តំបន់​នេះ ​មាន​សក្ដានុពល​ធម្មជាតិ​ច្រើន ​ រាប់ទាំង​សម្បត្តិ​មរតក​នៅ​សេសសល់​ពី​បុព្វបុរស​ខ្មែរ​យើង​ផងដែរ ។


លោក ​សុ វណ្ណ​ពិ​សេដ្ឋ អភិបាលស្រុក បាន​បញ្ជាក់ថា សក្តានុពល​នៅទីនេះ​ មានតម្លៃ​សម្រាប់​បំរើ​ឲ្យ​វិស័យ​ទេសចរ​ណ៍​មែន ហើយ​ក្នុងនាម​អាជ្ញាធរ​លោក​បាន​តម្រូវ​ឲ្យ​ផ្នែក​វិស័យ​ឯកជន ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​មន្ទី​រ​ទេសចរណ៍ ​ ដើម្បី​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ផង ​នឹង​ការពារ​សន្តិសុខ ​សុវត្ថិភាព​ជូន​ភ្ញៀវ​ផង​- ហើយ​អាជ្ញាធរ​ និង​សហការ​ចូលរួម​ធ្វើឱ្យ ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ ​ដំណើរ​ទៅ​មាន​ភាព​រលូន​។


លោកស្រី​ ស៊ឺ​ម ចិន្តា​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​កំ​ភុ​ន សង្ឃឹមថា ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​យើង​ខាងមុខនេះ​ នឹង​មាន​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​ ហើយ​អ្នកភូមិ ​នឹង​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​លក់​កសិផល​ដោយ ​មិន​ចាច់​នាំ​យកទៅ​ទីផ្សារ ​ ដែល​ត្រូវ​ចំណាយ​លើ មធ្យោបាយ​ដឹកជញ្ជូន​៕

​មាស ផល

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        347
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        370
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        469

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm