កីឡា​គ្រិ​ក​ឃី​ត​កម្ពុជា​ចាប់ផ្ដើម​ពង្រឹង​ការ​អភិវឌ្ឍ និង​កៀរគរ​ធនធាន​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/05/03 05:33:41 pm        86

​​គ្រិ​ក​ឃី​ត៖ បន្ទាប់ពី​បណ្ដា​ប្រទេស​អាស៊ាន​ជាច្រើន បានស្នើ​ឲ្យ​កម្ពុជាដាក់បញ្ចូល​កីឡា​គ្រិត​ឃី​ត​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​គ្រិ​ក​ឃី​ត​កម្ពុជាបានចាប់ផ្ដើម​ពង្រឹង​ការអភិវឌ្ឍ និង​កៀរគរ​ធនធាន​កីឡាករទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកសម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ប្រធាន​សហព័ន្ធ​កីឡា​គ្រិ​ក​ឃី​ត​កម្ពុជា ក្នុងការ​ប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុមកីឡា​គ្រិ​ក​ឃី​ត​ជម្រើសជាតិ​កម្ពុជា និង​ក្រុម Royal Strikers មកពី​ប្រទេស​ម៉ាឡេស៊ីនៅ​ទីលាន​បាល់ទាត់​ (​ក្រៅ​វិមាន​) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ជំនួប​មិត្តភាព​អន្ដរជាតិ​នេះធ្វើឡើង​ក្នុង​គោលបំណង​ ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​គ្រិ​ក​ឃី​ត​កម្ពុជា បន្ទាប់ពី​បណ្ដា​ប្រទេស​អាស៊ាន​ជាច្រើន ស្នើ​ឲ្យ​កម្ពុជា​ដាក់​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២៣ ស្របពេល​កម្ពុជាបានដាក់​ក្នុង​បញ្ជី​បម្រុង​នៅឡើយ។ ហេតុនេះទាមទារ​ឲ្យ​សហព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ ហើយ​ត្រូវ​កៀរគរ​ធនធាន​សម្រាប់​ត្រៀម ប្រសិនបើ​មានការ​សម្រេច​ណាមួយ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​រាជធានី​ភ្នំពេញនា​ខែក្រោយ។​

​គួរ​ដឹងថា ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ សហព័ន្ធ​កីឡា​គ្រិ​ក​ឃី​ត​កម្ពុជាក៏​ត្រៀម​ទទួល​ប្រតិភូ​ជាន់ខ្ពស់ ​មកពី​សហព័ន្ធ​កីឡា​គ្រិ​ក​ឃី​ត​អាស៊ីអាគ្នេយ៍ និង​ប្រធាន​សហព័ន្ធ​កីឡា​គ្រិ​ក​ឃី​ត​សិង្ហ​បុរី ដែល​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជានា​ថ្ងៃទី​០៦ ខែឧសភា​ខាងមុខ ដើម្បី​ផ្ដល់នូវ​ការគាំទ្រ​ដល់​កីឡា​គ្រិ​ក​ឃី​ត​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។ ចំពោះ​លទ្ធផល​នៃ​ការប្រកួត​មិត្តភាព​នេះ​វិញ គឺ​ក្រុមកីឡា​គ្រិ​ក​ឃី​ត​ជម្រើសជាតិ​កម្ពុជាបាន​យកឈ្នះ​ក្រុម Royal Strikers របស់​ប្រទេស​ម៉ាឡេស៊ីដោយ​ពិន្ទុ ១៤៥-១៤៤៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm