អូម៉ង់៖ សមាជិកនាវិក ២៣នាក់ ត្រូវបានជួយសង្គ្រោះពីនាវា ដែលរងការវាយប្រហារនៅឆ្នេរសមុទ្រ Musandam

2026/07/13 09:33:39 pm        54

មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រអូម៉ង់ (OMSC) បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះសមាជិកនាវិក ២៣នាក់ ពីនាវាពាណិជ្ជកម្មមួយគ្រឿង ដែលត្រូវបានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្តមូសាន់ដាម (Musandam)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ OMSCបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទសុំជំនួយពីនាវាពាណិជ្ជកម្ម GFS Galaxy ដែលមានទង់ជាតិរបស់ប្រទេសកោះស៊ីប ត្រូវបានវាយប្រហារនៅចម្ងាយប្រហែល ៤,៤ ម៉ាយសមុទ្រពីឆ្នេរសមុទ្រមូសាន់ដាម។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សមាជិកនាវិកដែលត្រូវបានជួយសង្គ្រោះត្រូវបានផ្តល់ការថែទាំសុខភាពដ៏ចាំបាច់ ខណៈដែលបន្តប្រតិបត្តិការស្វែងរកសមាជិកនាវិកម្នាក់ដែលកំពុងបាត់ខ្លួន។

ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានធ្វើឡើង បន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US CENTCOM) បាននិយាយថា នាវា GFS Galaxy ដែលជានាវាដឹកកុងតឺន័រ ត្រូវបានវាយប្រហារដោយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស។ US CENTCOM បាននិយាយថា នាវានេះមិនអាចបន្តដំណើររបស់ខ្លួនបានទេ បន្ទាប់ពីត្រូវអគ្គិភ័យឆាបឆេះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់ម៉ាស៊ីនរបស់វា។ 

នាព្រឹកថ្ងៃអាទិត្យ ប្រទេសឥណ្ឌាបានថ្កោលទោសចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្ម ដែលកំពុងដឹកជនជាតិឥណ្ឌា។ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនជាតិឥណ្ឌា ១០នាក់ ត្រូវបានជួយសង្គ្រោះ ខណៈម្នាក់ទៀត កំពុងបាត់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm